|

អេស៊ីលីដា ប្រែក្លាយពីវិទ្យាស្ថាន ទៅជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា


កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជ បានចេញអនុក្រឹត្យ ស្តីពីការទទួលស្គាល់ការប្រែក្លាយវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលសរសេរជាអក្សរកាត់ថា ស.ព.អ. និងជាភាសាអង់គ្លេសថា ACLEDA University of business (AUB)។

យោងតាមអនុក្រឹត្យនេះ ស.ព.អ. ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន ដែលស្ថិតនៅក្រោមឱវាទរបស់ក្រសួងអប់រំយុវជន និងកីឡា។ ស.ព.អ. ធ្វើការបណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ដែលមានមហាវិទ្យាល័យចំនួន ៥ និងសាលាក្រោយបរិញ្ញាបត្រចំនួន ១។

គួរបញ្ជាក់ថា វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា គឺជា គ្រឹះស្ថានឧត្តមសិក្សាដែលទទួលស្គាល់ដោយ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ អនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់នូវ សេវាកម្មអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងការបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុធនាគារ និងមីក្រូហិរញ្ញវត្ថុដល់និស្សិត-សិក្ខាកាមជាតិ និង អន្តរជាតិផងដែរ។