កុំច្រឡំថាសួនផ្កា! ភូមិធូបរបស់វៀតណាមប្រែក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់អ្នកលេង Instagram
ទីក្រុងហាណូយ ប្រទេសវៀតណាម – នៅក្នុងភូមិតូចមួយនៅភាគខាងជើងប្រទេសវៀតណាម Dang Thi Hoa បានចងបាច់ធូបស្ងួតថ្មីៗ ដែលរៀបចំឡើងនៅមុនពេលបុណ្យចូលឆ្នាំថ្មី។
គ្រួសាររបស់ Dang Thi Hoa បីជំនាន់បានលាបពណ៌ធូបពណ៌ក្រហមឆ្អៅ ឬពណ៌ផ្កាឈូកស្វាយមុនពិធីចូលឆ្នាំថ្មី ឬពិធីបុណ្យ Tet នៅវៀតណាម។ ប៉ុន្តែ Hoa និងគ្រួសារជាច្រើនទៀតដែលរស់នៅ និងធ្វើការនៅ “ភូមិ ធូប” នៃខេត្ត Quang Phu Cau ឥឡូវនេះក៏ធ្វើធូបពណ៌លឿង ខៀវ និងបៃតងបន្ថែមទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាចង់ថតរូបលើInstagramផងដែរ។
នៅខាងមុខប្រាសាទមួយនៅក្នុងភូមិ សរសៃធូបដែលគេចងជាបាច់ៗចម្រុះពណ៌រាប់រយបាច់ ត្រូវបានយកទៅហាលថ្ងៃ ដែលត្រូវបានរៀបចំជាទម្រង់ផែនទីវៀតណាមដ៏ធំ។ លោក Hoa អាយុ៤៥ ឆ្នាំ ដែលធ្វើការអុជធូបអស់រយៈពេលបីទសវត្សរ៍មកហើយ បាននិយាយថា ៖ «ភូមិរបស់យើងបានក្លាយជាចំណុចដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ» ដែលអ្នកភូមិអាចរកប្រាក់ចំណូលបានច្រើនពីទីនេះ។
លោក Nguyen Huu Long បាននិយាយថា លោកមានការមមាញឹកខ្លាំង ដោយមានការបញ្ជាទិញនៅពេលពិធីបុណ្យ Tet ដែលអ្នកគោរពបូជាជួបជុំគ្នានៅព្រះវិហារ ដើម្បីអុជធូប ឬដុតឈើលើអាសនៈ។
នៅទីនោះ មានមនុស្សមួយឬពីរនាក់ដែលត្រូវបានចាត់ដើម្បីជួយអ្នកទស្សនាស្វែងរកមុំដ៏ល្អបំផុតសម្រាប់ការរូបថត និងដើម្បីធ្វើឱ្យប្រាកដថាពួកគេមិនធ្វើឱ្យខូចបាច់ធូបទាំងនោះ។
ភ្ញៀវទេសចរជាច្រើនបានលាន់មាត់កោយសរសើរពីភាពស្រស់ស្អាត ទាក់ទាញ និងគំនិតច្នៃប្រឌិតរបស់អ្នកភូមិនៅតំបន់នេះ។
ប្រភព៖ Thai PBS world, DW