ឧក្រិដ្ឋកម្មសង្គ្រាមដ៏គួរឱ្យរន្ធត់! អ៉ីស្រាអែលបាញ់សម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ ខណៈដែលពួកគេកំពុងតម្រង់ជួរសុំអាហារបរិភោគ


អ៊ីស្រាអែល បានបើកការវាយលុកឥតឈប់ឈរនៅតំបន់ហ្កាហ្សា ដើម្បីជាការឆ្លើយតបចំពោះការវាយប្រហារមិនធ្លាប់មានពីក្រុមហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្គាហ្សាបាននិយាយថា ការវាយប្រហារបានកើតឡើងនៅជាយក្រុងហ្គាហ្សា ភាគខាងជើងនៃទឹកដី ដែលបង្កឱ្យមនុស្ស១៥០ នាក់ក៏បានរងរបួសផងដែរ។

ក្រុមហាម៉ាស់បាននិយាយថាឧបទ្ទវហេតុនេះស្មើនឹង “ឧក្រិដ្ឋកម្មសង្គ្រាមដ៏គួរឱ្យរន្ធត់”។ ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន បាននិយាយថា ពួកគេត្រូវបានបាយប្រហារដោយ “គ្រាប់កាំភ្លើងធំ និងកាំជ្រួច “។

ប្រជាជនប៉ាឡេស្ទីនបានភៀសខ្លួនចេញពី Khan Yunis តាមមធ្យោបាយដែលពួកគេអាចធ្វើបាន រួមទាំងជិះរទេះសត្វលាផងដែរ។

សាច់ញាតិរបស់អ្នករបួសម្នាក់បានឱ្យដឹងថា នៅមុនកើតហេតុ “មនុស្សជាច្រើនបានមកទទួលយកអាហារ ដែលជាជំនួយ ខណៈដែលពួកគេមិនមានអ្វីបរិភោគ”។ “ភ្លាមៗនោះ រថក្រោះបានបង្ហាញខ្លួន ហើយចាប់ផ្តើមបាញ់ផ្លោងទៅលើមនុស្ស ដែលត្រូវបានកាត់ជាបំណែកៗ” ដែលធ្វើឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ២០ នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការសហប្រជាជាតិបាននិយាយថារថក្រោះបានបាញ់ផ្លោងលើទីជម្រករបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុង Khan Yunis ភាគខាងត្បូងដែលជាចំណុចផ្តោតសំខាន់នៃយុទ្ធនាការយោធារបស់អ៊ីស្រាអែលនាពេលបច្ចុប្បន្នដោយបានសម្លាប់មនុស្ស១៣ នាក់។

ប្រភព៖ France 24