ចុងបញ្ចប់នៃការពិសោធន៍ដ៏សំខាន់មួយនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ជិតមកដល់ហើយ


ប្រព័ន្ធបោះឆ្នោតតែមួយគត់របស់រដ្ឋល្វីសៀណា ប្រឈមនឹងការកែសម្រួលដែលបង្កឲ្យមានការជជែកពិភាក្សាថ្នាក់ជាតិអំពីលទ្ធិប្រជាធិបតេយ្យនៃសហរដ្ឋអាមេរិក។ វិធីសាស្រ្តនៃការបោះឆ្នោតរបស់រដ្ឋល្វីសៀណា ដែលមនុស្សគ្រប់គ្នាអាចជ្រើសរើសបេក្ខជនតំណាងរបស់ខ្លួន កំពុងស្ថិតក្រោមការពិនិត្យមើល។ លោក Jeff Landry អភិបាលរដ្ឋល្វីសៀណា ចង់បានការផ្លាស់ប្តូរដ៏ធំមួយហើយវាបណ្តាលឲ្យមានការពិភាក្សាដ៏ធំមួយអំពីរបៀបបោះឆ្នោតនៅក្នុងប្រទេសទាំងមូល។

រដ្ឋល្វីសៀណាមានរចនាបទបោះឆ្នោតមិនធម្មតារបស់ ពោលគឺអស់រយៈពេល ៥០ឆ្នាំ មកហើយដែលរដ្ឋល្វីសៀណាបានអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាជ្រើសរើសបេក្ខជនណាមួយសម្រាប់ការបោះឆ្នោតរបស់ខ្លួនដែលមានសម្លេងភាគច្រើន មិនថាតែគណបក្សរបស់ខ្លួននោះទេ។ ក៏ប៉ុន្តែប្រសិនបើគ្មាននរណាម្នាក់ទទួលបានសំឡេងឆ្នោតច្រើនបំផុតនោះបេក្ខភាពត្រូវមានការប្រកួតសារជាថ្មី។ ដោយឡែក លោកអភិបាលរដ្ឋបាននិយាយថា ការធ្វើបេបនេះគឺមានការចំណាយពេលយូរពេក ដែលលោកចង់ឲ្យមានតែសមាជិកគណបក្សប៉ុណ្ណោះដើម្បីបោះឆ្នោត។

គំនិតនេះ បានទទួលប្រតិកម្មពីមជ្ឃដ្ឋានចម្រុះ ពោលគឺជំនួសឲ្យការផ្លាស់ប្តូរទាំងស្រុង សមាជិកសភាបានយល់ព្រមរក្សាការបោះឆ្នោតបើកចំហដដែល ប៉ុន្តែការប្រកួតមានចំនួនកំណត់។ ក្រោយការសម្រេចនេះ បានបង្កឲ្យមានការពិភាក្សាវែកញែកអំពីភាពយុត្តិធម៌ និងភាពប៉ះពាល់សម្រាប់លទ្ធផលការបោះឆ្នោត។

ចំណែករដ្ឋផ្សេងទៀតវិញដូចជា រដ្ឋកាលីហ្វ័រញ៉ា និងវ៉ាស៊ីនតោន បានចម្លងប្រព័ន្ធនៃការបោះឆ្នោតរបស់រដ្ឋល្វីសៀណា។ មតិខ្លះនិយាយថា ការធ្វើបែបនេះ នឹងធ្វើមានឱ្យការជ្រើសរើសអ្នកនយោបាយដែលមិនសូវមានសមត្ថភាព។ ប៉ុន្តែអ្នករិះគនវិញ គឺមានការព្រួយបារម្ភថា វាអាចអនុញ្ញាតឲ្យគណបក្សបាត់បង់ការគ្រប់គ្រង និងនាំឲ្យបេក្ខជនដែលខ្លាំងមានការចង្អុលទៅលើបញ្ហានៅក្នុងគណបក្សសាធារណរដ្ឋ ។

ការបោះឆ្នោតរបស់ កាស៊ីឌី ត្រូវបានគេមើលឃើញថាមានការជាប់ទាក់ទងនឹងការបោះឆ្នោតបើកចំហរបស់រដ្ឋល្វីសៀណាដែលផ្តល់ឲ្យអ្នកបោះឆ្នោតនូវជម្រើសបន្ថែមទៀត។ វិធីសាស្ត្របោះឆ្នោតថ្មី គឺជាភាពជោគជ័យរបស់ Alaska ដែលអ្នកបោះឆ្នោតមានជម្រើសជ្រើសរើសជាច្រើន ហើយវាក៏បានបង្ហាញពីការកើនឡើងនៃចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូររបៀបនៃការបោះឆ្នោត។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមនៅ Alaska និងការប្រឆាំងនៅក្នុងរដ្ឋផ្សេងទៀតបានបង្ហាញថា វាមិនមែនជាការផ្លាស់ប្តូរប្រកបដោយភាពងាយស្រួលនោះទេ។

ជនជាតិអាមេរិកជាច្រើនហៅខ្លួនឯងថាឯករាជ្យ ដោយមិនពឹងផ្អែកខ្លាំងទៅលើគណបក្សណាមួយឡើយ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺអនុញ្ញាតឲ្យពួកគេមានមតិកាន់តែច្រើនឡើង ក្នុងការជ្រើសរើសបេក្ខជនតំណាងរបស់ខ្លួន ដែលកំពុងទទួលបានការយកចិត្តទុកដាក់។

ជារួមមក របៀបបោះឆ្នោតរបស់រដ្ឋល្វីសៀណា អាចនឹងមានការផ្លាស់ប្តូរ ហើយវាមិនមែនគ្រាន់តែជាបញ្ហាក្នុងស្រុកនោះទេ តែវាកំពុងបង្កឲ្យមានការសន្ទនាគ្នារវាងថ្នាក់ជាតិ អំពីរបៀបនៃការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន និងតួនាទីនៃសំឡេងឯករាជ្យក្នុងការបង្កើតអនាគតនៃលទ្ធិប្រជាធិបតេយ្យអាមេរិក។

ប្រភព៖ CNN