នារីៗខកចិត្តមិនស្ទើរ! Gabriel Attal ក្លាយជានាយករដ្ឋមន្ត្រីថ្មី និងដំបូងគេរបស់ប្រទេសបារាំង ដែលបើកចំហរថាស្រលាញ់ភេទដូចគ្នា
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោក Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ដែលធ្វើឲ្យគាត់ក្លាយជាមន្ត្រីដំបូងគេបំផុត ដែលបើកចំហរថាស្រលាញ់ភេទដូចគ្នា ក្នុងនាមជាអ្នកកាន់តំណែងនេះ។
យោងតាមការស្ទង់មតិមតិថ្មីៗនេះ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំវ័យ៣៤ ឆ្នាំរូបនេះ ត្រូវបានគេដាក់ឈ្មោះឱ្យកាន់តំណែងកាលពីថ្ងៃអង្គារ ហើយជាអ្នកនយោបាយដ៏មានប្រជាប្រិយបំផុតរបស់ប្រទេសមួយនេះ។
អតីតនាយករដ្ឋមន្ត្រី Elisabeth Borne បានលាលែងពីតំណែងកាលពីថ្ងៃ ចន្ទចំពេលមានការរុះរើគណៈរដ្ឋមន្ត្រី ខណៈដែល Macron សង្ឃឹមថា Attal នឹងផ្តល់សន្ទុះថ្មីដល់អាណត្តិប្រធានាធិបតីរយៈពេលបីឆ្នាំចុងក្រោយរបស់គាត់។នៅក្រោមប្រព័ន្ធនយោបាយបារាំង នាយករដ្ឋមន្ត្រីត្រូវបានតែងតាំងដោយប្រធានាធិបតី ហើយត្រូវទទួលខុសត្រូវចំពោះសភា។ Attal នឹង ទទួលបន្ទុកអនុវត្តគោលនយោបាយក្នុងស្រុក វិធានការសេដ្ឋកិច្ច ដែលគួរឲ្យកត់សម្គាល់ និងសម្របសម្រួលក្រុមរដ្ឋមន្ត្រីរបស់រដ្ឋាភិបាល។
លោក Macron មានបញ្ហាប្រឈមរយៈពេលមួយឆ្នាំ បន្ទាប់ពីបានជំរុញកំណែទម្រង់សោធននិវត្តន៍ និងអន្តោប្រវេសន៍ដែលមិនមានប្រជាប្រិយភាពក្នុងឆ្នាំ២០២៣។ការតែងតាំង Attal ដែលជាអ្នកមានប្រជាប្រិយភាពខ្លាំង ត្រូវបានគេមើលឃើញថាជាការបង្កើនប្រជាប្រិយភាពរបស់លោកមុនការបោះឆ្នោតសភាអឺរ៉ុបក្នុងខែមិថុនា។
នាយករដ្ឋមន្ត្រី វ័យ ៣៤ ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជា “តារារះឡើង” ក្នុងឆាកនយោបាយបារាំងហើយ “ច្បាស់ណាស់ Emmanuel Macron សង្ឃឹមថា Gabriel Attal នឹងជួយស្តាររដ្ឋាភិបាលរបស់គាត់ឡើងវិញ”។ លោក Patrick Vignal សមាជិកសភាបាននិយាយថា “Gabriel Attal គឺស្រដៀងនឹង Macron នៃឆ្នាំ២០១៧” ដោយសំដៅទៅលើពេលដែល Macron ឡើងកាន់តំណែងជាប្រមុខរដ្ឋវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្របារាំងសម័យទំនើប។
បញ្ហាធំមួយសម្រាប់ប្រធានាធិបតីបារាំង Emmanuel Macron គឺគាត់គ្មានសំឡេងភាគច្រើនក្នុងសភា។ ដូច្នេះនាយករដ្ឋមន្ត្រីអាចនឹងមានកិច្ចការលំបាកខ្លាំងដែរក្នុងតួនាទីនេះ។
ដោយឡែក ចំពោះបទពិសោធន៍របស់ លោក Attal វិញ លោកបានចូលរួមជាមួយគណបក្សសង្គមនិយមនៅពេលគាត់មានអាយុ១៧ ឆ្នាំ។ ក្រោយមកគាត់នឹងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុនពេលក្លាយជារដ្ឋមន្ត្រីអប់រំនៅឆ្នាំ២០២៣។ ចំណាត់ការដំបូងរបស់ Attal ក្នុងឋានៈជារដ្ឋមន្ត្រីអប់រំគឺហាមប្រាមការស្លៀកពាក់របស់មូស្លីម abaya នៅក្នុងសាលារដ្ឋ ដែលធ្វើឲ្យគាត់មានប្រជាប្រិយភាពក្នុងចំណោមអ្នកអភិរក្ស។
លោក Attal ត្រូវបានគេដឹងថា ជាអ្នកស្រលាញ់ភេទដូចគ្នាកាលពីឆ្នាំ២០១៨ នៅពេលដែលគាត់មានទំនាក់ទំនងជាមួយ Stephane Sejourne អតីតទីប្រឹក្សានយោបាយរបស់ Macron ។
ប្រភព៖ Aljazeera