|

ក្រសួងពាណិជ្ជកម្ម រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីដំណើរការប្រព័ន្ធទូរស័ព្ទ ដែលត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗនេះ


នាព្រឹកថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ដំណើរការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម”។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីផ្តល់នូវចំណេះដឹង និងបង្កើនសមត្ថភាពដល់មន្រ្តីបង្គោលទទួលបន្ទុកការងារទទួលទូរស័ព្ទប្រចាំនាយកដ្ឋាន-អង្គភាពនីមួយៗ ក្រោមចំណុះក្រសួងពាណិជ្ជកម្ម ។

ជាមួយគ្នានេះ ក៏ជាការត្រៀមលក្ខណៈក្នុងការឆ្លើយតបដោយបុរេសកម្មទៅនឹងចម្ងល់និងកង្វល់ពីសាធារណជន និងធានាឱ្យបាននូវប្រសិទ្ធភាពនៃការផ្តល់ព័ត៌មាន នៅពេលប្រព័ន្ធទូរស័ព្ទ (Hotline) ១២៦៦ ដាក់ដំណេីរការ នៅពេលឆាប់ៗខាងមុខនេះផងដែរ។