BREAKING: ការផ្ទុះរាលដាលកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ
នាព្រឹកនេះ នៅលេីបណ្តាញសង្គមហ្វេសប៊ុកផ្លូវការដែលមានអ្នក follower ជាង១៣លាន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ជាលេីកទី៣ ពោលគឺនាថ្ងៃសៅរ៍ ទី២០ ខែកុម្ភ: ២០២១។
ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ លេីកនេះ គួរឱ្យកត់សម្គាល់ឃេីញថា ចំនួនអ្នកវិជ្ជមានកូវីដ-១៩ មានការកេីនឡេីងជាលំដាប់រហូតរកឃើញអ្នកឆ្លងចំនួន ៣២នាក់ នៅក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលត្រឹមតែ ១០ម៉ោង នេះបេីតាមប្រសាសន៍របស់សម្តេចតេជោថ្លែងក្នុងសារពិសេសនាព្រឹកនេះ។
យ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែនក៏ពុំបានហាមឃាត់ ការរៀបចំពិធីមង្គលការ ឬពិធីជួបជុំផ្សេងៗទេ រីឯសាលារៀនក៏នឹងបេីកដំណេីរការជាធម្មតាដែរ។ ប៉ុន្តែ ត្រូវរក្សាគម្លាតជាដាច់ខាត និងត្រូវតែប្រកាន់ភ្ជាប់នូវវិធានការ ៣ការពារ និង ៣កុំ សម្តេចបានសង្កត់ធ្ងន់យ៉ាងដូច្នេះ៕