ថៃ ស្ថិតក្នុងចំណោមប្រទេសដែលមានជំនាញភាសាអង់គ្លេសកម្រិតទាបបំផុតនៅអាស៊ី


ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ ១០១ ក្នុងចំណោមប្រទេស១១៣ ដែលមិនមានដើមកំណើតនិយាយភាសាអង់គ្លេស ហើយបានធ្លាក់ចូលទៅក្នុងប្រភេទ “ជំនាញទាបបំផុត” ដែលមានពិន្ទុត្រឹមតែ៤១៦ ដោយពិន្ទុមធ្យមជាសកលគឺ៥០២ ក្នុងនោះ ឈៀងម៉ៃ ទទួលបានពិន្ទុច្រើនជាងគេ៤៦៤ តាមពីក្រោយដោយបាងកក (៤៥៧) ភូកេត (៤៥៦) និង Songkhla (៤៣៧)។

EF EPI គឺផ្អែកលើពិន្ទុតេស្តពី EF Standard English Test (EF SET) ដែលជាការសាកល្បងភាសាអង់គ្លេសតាមអ៊ិនធរណេតសម្រាប់ការអាន និងជំនាញស្តាប់។ វាគឺជាការធ្វើតេស្តដែលមានពិន្ទុតាមស្តង់ដារដែលត្រូវបានរចនាឡើងដើម្បីចាត់ថ្នាក់សមត្ថភាពភាសារបស់អ្នកធ្វើតេស្តទៅជាកម្រិតមួយក្នុងចំណោមកម្រិតទាំងប្រាំមួយដែលត្រូវបានបង្កើតឡើងដោយក្របខ័ណ្ឌទូទៅនៃសេចក្តីយោងអឺរ៉ុប (CEFR) ដែលមានអ្នកធ្វើតេស្តជាង២.២ លាននាក់ក្នុង១១៣ ប្រទេសជុំវិញពិភពលោកបានធ្វើតេស្តភាសាអង់គ្លេសស្តង់ដារ EF ក្នុងឆ្នាំ២០២២។

EF EPI ដាក់ប្រទេស និងដែនដីដែលបានស្ទង់មតិទៅជាក្រុមជំនាញចំនួនប្រាំ ចាប់ពីកម្រិតខ្ពស់បំផុតទៅទាបបំផុត។ប្រទេសហូឡង់ជាប់ចំណាត់ថ្នាក់លេខមួយក្នុង EF EPI ជាមួយនឹងពិន្ទុ៦៤៧ បន្ទាប់មកសិង្ហបុរី (៦៣១) អូទ្រីស (៦១៦) ដាណឺម៉ាក (៦១៥) និងន័រវែស (៦១៤)។

ដោយឡែក នៅអាស៊ី សិង្ហបូរី ឈរនៅកំពូលតារាង តាមពីក្រោយដោយហ្វីលីពីន (៥៧៨) ម៉ាឡេស៊ី (៥៦៨) ហុងកុង (៥៥៨) និងកូរ៉េខាងត្បូង (៥២៥)។

នៅក្នុងលទ្ធផលនេះ បានចែងថា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បានធ្លាក់ចុះបន្តិចនៃកម្រិតភាសាអង់គ្លេសរបស់ពួកគេជាមធ្យម ទោះបីជាប្រទេសជាច្រើននៅក្នុងតំបន់មានពិន្ទុស្ថិរភាព ឬកើនឡើងតិចតួចក៏ដោយ។ “មធ្យមភាគក្នុងតំបន់ត្រូវបានប៉ះពាល់ដោយកម្រិតជំនាញភាសាអង់គ្លេសរបស់ប្រទេសឥណ្ឌា ដែលបាននិងកំពុងធ្លាក់ចុះបន្តិចម្តងៗក្នុងរយៈពេលជាច្រើនឆ្នាំ។

“លើសពីនេះទៀត វឌ្ឍនភាពដែលប្រទេសថៃកំពុងធ្វើរហូតដល់ឆ្នាំ ២០២០ ត្រូវបានលុបចោលដោយជំងឺរាតត្បាត។ ជំនាញភាសាអង់គ្លេសនៅអាស៊ីកណ្តាលមានកម្រិតទាប និងស្ថិរភាព ជាមួយនឹងគម្លាតយេនឌ័រជាមធ្យមដែលខ្ពស់ជាងបុរសនៅស្ទើរតែគ្រប់ប្រទេសទាំងអស់»។

ប្រភព៖ BANGKOK POST)