ឯកឧត្តម ប៉ែន បូណា៖ ៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែគឺជាពេលវេលាដែលប្រមុខដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជា បង្ហាញលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅទៀត


ថ្ងៃទី២២ វិច្ឆិកា នេះ គឺជាខួបគម្រប់៣ខែគត់នៃរាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងដែលកំពុងកាន់តួនាទី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា «៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មីវ័យក្មេងរបស់កម្ពុជាបញ្ចេញថ្វីដៃយ៉ាង
ក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅ
ទៀត។

មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែត្រូវបង្ហាញលទ្ធផល ជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាល ទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាង សូត្រទ្រឹស្តី។»

ប្រភព៖ ប៉ែន បូណា Pen bona