តើកម្ពុជាអាចនឹងមានការវាយប្រហារផ្នែកភេរវកម្មឬទេ?


មិនមាននរណាអាចប៉ានស្មានដឹងថា តើកម្ពុជាអាចមានការវាយប្រហារផ្នែកភេរវកម្មឬយ៉ាងនោះទេ ប៉ុន្តែត្រូវទាមទារឱ្យមានការពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ដែលអាចកើតមាននាពេលណាមួយ។ នេះជាប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥ – ៩ វិច្ឆិកា ២០២៣) ។

នាឱកាសនេះ សម្តេចធិបតីបានមានប្រសាសន៍ថា មិនមាននរណាអាចប៉ានស្មានដឹងថា តើកម្ពុជាអាចមានការវាយប្រហារផ្នែកភេរវកម្មឬយ៉ាងនោះទេ ប៉ុន្តែត្រូវទាមទារឱ្យមានការពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ដែលអាចកើតមាននាពេលណាមួយ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានណែនាំក្រសួងការពារ និងគ្រប់បញ្ជាការដ្ឋានទ័ពទាំងអស់ ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងទ័ពនៃបញ្ជាការដ្ឋានទ័ពពិសេស ដែលកន្លងមក បានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងសង្គម ជាពិសេសជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ៕