|

សែនឆៃ គ្រាន់ជាដៃគូកម្តៅសាច់ដុំរបស់ប៊ួខាវ មុនជួប មេនីប៉ាគីអាវ នៅដេីមឆ្នាំ២០២៤ តែប៉ុណ្ណោះ


សមាគមប្រដាល់លេចធ្លោម៉ឺយថៃ បានរៀបចំរួចរាល់ដោយឱ្យស្តេចប្រដាល់មកពីសូរិន្ទ ប៊ួខាវ បេនឆាមេក តតាំងជាមួយខ្លាចាស់ ថៃហ្វាយ សែនឆៃ ភីខេ។

ការប្រកួតលក្ខណ:មិត្តភាពជាតិនេះដែរ គឺរៀបចំដេីម្បីកម្តៅសាច់ដុំ ប៊ួខាវ មុនគេទទួលស្តេចប្រដាល់អាសុី មេនីប៉ាគីអាវ នៅខែមករា ដេីមឆ្នាំ២០២៤។

ការប្រកួតរបស់កីឡាករថៃ ប៊ួខាវ និងមេនី មកពីហ្វីលីពីន គឺត្រូវបានរៀបចំបែបសកល(Boxing) ដែលវិញ្ញាសានេះជាលេីកដំបូងសម្រាប់ កីឡាករមានរហ្សនាមថា[ផ្កាឈូកស] ប៊ួខាវ។

សម្រាប់ស្តេចប្រដាល់សកលប្រចាំជាតិហ្វីលីពីន មេនីប៉ាគីអាវ វិញវិញ្ញាសានេះជាជំនាញរបស់គេ ដែលបានកេីបសមិទ្ធផលជាច្រេីន និងបានបង្កេីតកេត្តិស័ព្ទរូបគេ និងប្រទេសជាតិល្បីខ្ទរខ្ទាពេញសកលលោក។

គួរបញ្ជាក់ថា ការជួបគ្នាជាប្រវត្តិសាស្ត្រនេះ គឺជាលើកទីមួយហើយ ដែលមិត្តជិតស្និទ្ធទាំងពីរ គឺ ប៊ួខាវ និង សែនឆៃ ដែលជាលទ្ធផលនៃការប្រកួតនេះ ប៊ួខាវ បានយកឈ្នះ សែនឆៃ ដោយពិន្ទុ។

ប្រភព៖ YTN, Thai nation