|

អ្វីដែលយើងចងចាំពី អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang ចំពោះទំនាក់ទំនង ចិន-កម្ពុជា


អតីតនាយករដ្ឋមន្ត្រីចិន Li Keqiang បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំ។ គាត់គឺជាបុរសខ្លាំងបំផុតទីពីរនៅក្នុងបក្សកុម្មុយនិស្តចិនដែលបានកាន់អំណាច រហូតដល់គាត់បានចូលនិវត្តន៍កាលពីឆ្នាំមុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គាត់បានទទួលមរណភាពកាលពីដប់នាទីរំលងអាធ្រាត្រនៅថ្ងៃសុក្រ ដោយសារគាំងបេះដូង។

នៅក្នុងអាណត្តិចុងក្រោយរបស់គាត់ លោកលី បានក្លាយជាមន្ត្រីកំពូលកាន់អំណាចតែម្នាក់គត់ ដែលមិនមែនជាក្រុមអ្នកស្មោះត្រង់របស់ប្រធានាធិបតីចិន Xi Jinping។
ឥស្សរជនដែលទទួលបានការអប់រំពីសកលវិទ្យាល័យ Peking ដ៏មានឥទ្អិពលរូបនេះ ត្រូវបានគេស្គាល់ថាជាអ្នកអនុវត្តជាក់ស្តែងនៅក្នុងគោលនយោបាយសេដ្ឋកិច្ច ជាមួយនឹងគោលនយោបាយដែលផ្តោតលើការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ និងការផ្តល់លំនៅដ្ឋានតម្លៃសមរម្យ។

ទំនាក់ទំនង លោក Li Keqiang និងកម្ពុជា៖

លោក អាណត្តិលោក Li កម្ពុជា-ចិន បានពង្រឹងទំនាក់ទំនងយ៉ាងស៊ីជម្រៅលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក និងស្មើភាពគ្នា។ លោក Li ធ្លាប់បានមានប្រសាសន៍ថា ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដោយបន្ថែមថា ប្រទេសចិនគាំទ្រកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយថាប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយដល់អស់ពីសមត្ថភាពដើម្បីសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ។

លោក Li តែងបានចាត់ទុកសមភាគីកម្ពុជារបស់អតីនាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្ដេច ហ៊ុន សែន ជាមិត្តដ៏ល្អរបស់ប្រទេសចិន ហើយបានកោតសរសើរចំពោះសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា។

ដោយឡែកក្នុងវិស័យពាណិជ្ជកម្ម ប្រទេសចិនគឺជាប្រភពជំនួយ ការវិនិយោគ និងការនាំចូលដ៏ធំបំផុតរបស់កម្ពុជា។ កម្ពុជា-ចិន បានជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅតាមទីក្រុងមួយចំនួននៃប្រទេសចិន និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបានកើនឡើងដល់ជាង ៥ ពាន់លានដុល្លារ ដែលធ្វើអោយប្រទេសចិនក្លាយជាទីផ្សារដ៏ធំបំផុតសម្រាប់អង្ករ និងផ្លែឈើរបស់កម្ពុជា ខណៈដែលប្រទេសចិនក៏មានការវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលមានទឹកប្រាក់ចំនួន ៣.៦ ពាន់លានដុល្លារ ស្មើនឹង ៥៣% នៃការវិនិយោគសរុបនៅក្នុងព្រះរាជាណាចក្រ កើនឡើង ៥៤% បើធៀបនឹងឆ្នាំ ២០១៧។

លើសពីនេះ ក្រោមកិច្ចសហប្រតិបត្តិការរវាងលោក លី ខឺឈាង និងសម្ដេចហ៊ុន សែន ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្ចីចិនសម្រាប់អគ្គិសនី និងការធ្វើផ្លូវនៅកម្ពុជា រួមទាំងកិច្ចព្រមព្រៀងមួយទៀតពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានរបស់ចិនសម្រាប់ព្រលានយន្តហោះថ្មីផងដែរ។

ដោយឡែក នៅក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួន ១២ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យកាន់តែស៊ីជម្រៅថែមទៀត ដែលការចុះហត្ថលេខារួមមានកិច្ចព្រមព្រៀងស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងសហគមន៍កម្ពុជា-ចិននៃអនាគតរួមគ្នាក្នុងយុគសម័យថ្មី; កិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះ ដំណាក់កាលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ២០២៣-២០២៤; ពិធីសារនៃការដាក់ឱ្យនៅដាច់ពីគេ និងតម្រូវការអនាម័យសម្រាប់សត្វក្នុងទឹករស់ដែលត្រូវនាំចេញពីកម្ពុជាទៅប្រទេសចិន។ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន; និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារព័ត៌មានចិន Xinhua ។ សេចក្តីថ្លែងការណ៍រួមស្តីពីគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ២០២៣-២០២៥; ការផ្លាស់ប្តូរកំណត់ចំណាំស្តីពីការសិក្សាលទ្ធភាពនៃគម្រោងសាកល្បងសម្រាប់កិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដំណាក់កាលទី២; លិខិតប្រគល់ និងទទួលជំនួយឥតសំណង 4.4 លានដុល្លារសម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ កិច្ចព្រមព្រៀងក្របខណ្ឌ និងកិច្ចព្រមព្រៀងកម្ចីសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍អាងស្តុកទឹកដូងកំបិត ក្នុងខេត្តកំពង់ធំ ក៏ដូចជាសមិទ្ធផលជាច្រើនទៀត ដែលកម្ពុជា-ចិន បានកសាងក្រោមការដឹកនាំរបស់ លោក Li Keqiang។

លោក Li Keqiang គឺជាមគ្គុទេសក៍មួយរូប ដែលបានរួមចំណែកពូនជ្រុំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើង។

ប្រភព៖ The strait times, Xinhuo