ប្រទេសថៃបំបែកកំណត់ត្រាមក្លាយជាអ្នកនាំចូលឧស្ម័នធម្មជាតិរាវកំពូលទាំង១០ លើពិភពលោក


គិតមកទល់ខែតុលានេះ ប្រទេសថៃបាននាំចូលឧស្ម័នធម្មជាតិរាវ ២២.៩លានម៉ែត្រគូប (MCM) ខណៈកាលពីឆ្នាំ២០២២ មានត្រឹមតែ១៩.៨ MCM ប៉ុណ្ណោះ។ តួលេខថ្មីនេះ បានធ្វើឱ្យប្រទេសថៃបំបែកកំណត់ត្រាកំពូល ក្លាយជាអ្នកនាំចូលឥន្ធនៈត្រជាក់កំពូលទាំង១០ ជាលើកដំបូង។

យ៉ាងណាមិញ តម្រូវការឧស្ម័នដ៏ខ្លាំងក្លារបស់ប្រទេសថៃ គឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់អ្នកគាំទ្រ អំពីការផ្លាស់ប្តូរថាមពលនៅអាស៊ីអាគ្នេយ៍ ដោយសារប្រទេសថៃត្រូវបានគេមើលឃើញថាជាមហាអំណាចក្នុងតំបន់ដែលអាចមានឥទ្ធិពលលើអ្នកដទៃទាក់ទងនឹងមហិច្ឆតា និងយុទ្ធសាស្រ្តនៃការផ្លាស់ប្តូរថាមពល។ កត្តាជំរុញសំខាន់នៃការនាំចូល LNG របស់ប្រទេសថៃ – ដែលបានកើនឡើង ១២៧ភាគរយចាប់តាំងពីឆ្នាំ២០១៩- គឺជាប្រព័ន្ធផលិតអគ្គិសនីដែលមានឧស្ម័នខ្លាំង។

យោងតាមទិន្នន័យពី Think Tank Ember បានឱ្យដឹងថា ឧស្ម័នធម្មជាតិមានប្រហែល ៦៧ ភាគរយនៃការផលិតអគ្គិសនីសរុបរបស់ប្រទេសថៃក្នុងឆ្នាំនេះ។ ជាមធ្យមភាគការប្រើប្រាស់ហ្គាសរបស់ប្រទេសថៃ គឺកើនឡើងពីប្រហែល ៦៣ភាគរយក្នុងឆ្នាំ២០២២ ដោយសារក្រុមហ៊ុនថាមពលរបស់ខ្លួនបានបង្កើនទិន្នផលឧស្ម័ននៅឆ្នាំនេះ ដើម្បីទូទាត់ការធ្លាក់ចុះធ្យូងថ្ម ពីជិត២០ភាគរយក្នុងឆ្នាំ២០២២មកប្រហែល១៦ភាគរយនៅឆ្នាំនេះ។ ការថយចុះទិន្នផលធ្យូងថ្មបានជួយកាត់បន្ថយការបំភាយធ្យូងថ្មរបស់ប្រទេសថៃជិត ២.៥លានតោនក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំ២០២៣បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប៉ុន្តែការបំភាយធ្យូងថ្មទាប ត្រូវបានកើនឡើងជិត ៥ លានតោនពីការផលិតថាមពលប្រើហ្គាសក្នុងរយៈពេលដូចគ្នានេះ។

ជាលទ្ធផល ការបំភាយផ្នែកថាមពលសរុបរបស់ប្រទេសថៃបានកើនឡើងដល់កម្រិតខ្ពស់ថ្មីនៅឆ្នាំនេះ បើទោះបីជាមានការទប់ស្កាត់ដល់ការផលិតធ្យូងថ្មក៏ដោយ ដែលបង្កើនការព្រួយបារម្ភចំពោះអ្នកតាមដានអាកាសធាតុ ដោយសង្ឃឹមថានឹងមានការខិតខំប្រឹងប្រែងក្នុងតំបន់ដើម្បីបញ្ច្រាសនិន្នាការបំភាយឧស្ម័ន។ ក្នុងនាមជាប្រទេសសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ធំជាងគេទីពីរបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃត្រូវបានគេមើលឃើញថាជាប្រទេសក្នុងតំបន់ទាក់ទងនឹងសន្ទុះសេដ្ឋកិច្ចរួម និងសក្តានុពលនៃការផ្លាស់ប្តូរថាមពល៕

ប្រភព៖ MALAYA