អាជ្ញាធរខេត្តក្វាងស៊ី ប្រើយុទ្ធសាស្ត្របង្ហាញការអភិវឌ្ឍន៍របស់ខ្លួន ទៅកាន់អាស៊ីអាគ្នេយ៍ តាមរយៈ អ្នកសារព័ត៌មាន


ក្រោមទិស្លោក «ឆ្នាំ២០២៣ ក្វាងស៊ីក្នុងក្រសែភ្នែកអ្នកព័ត៌មានអន្តរជាតិ៖ ជំរុញការអភិវឌ្ឍប្រកបដោយ គុណភាព និងចារក្នុងទំព័រនៃការធ្វើទំនើបកម្មខេត្តក្វាងស៊ី តាមបែបចិន» អាជ្ញាធរខេត្តក្វាងស៊ី បាន អញ្ជើញ អ្នកសារព័ត៌មាន និងអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម មកពីអាស៊ីអាគ្នេយ៍ចំនួន៨ ប្រទេស ទស្ស នកិច្ច នៅក្នុងខេត្តរបស់ខ្លួន។ ក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍នេះ អ្នកសារព័ត៌ មានមកពីកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពិន ត្រូវបានរៀបចំឱ្យ ទស្សនកិច្ចនៅទីក្រុងជីញកាំង ដែលនឹងទៅពិនិត្យការធ្វើសកម្មភាពឡើងវិញនៃការដោះដូរទំនិញ ដ៏រស់ រវើក នៃកំពង់ផែហ្វាំងជីញកាំង, ទស្សនារោងចក្រផលិតយានយន្តដើរដោយអគ្គិសនី និងតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍បែបវប្បធម៌ប្រពៃណីរបស់ជនជាតិចិននៅជីញកាំងជាដើម។ បន្ថែមពីលើ នេះ ក្រុមអ្នក សារ ព័ត៌ មាន ក៏នឹងត្រូវនាំទៅកាន់ក្រុងគួយលីង ដែលជាទឹកដ៏ទេសចរណ៍ធម្មជាតិ និងវប្ប ធម៌ដ៏ស្រស់ស្អាត និងទាក់ទាញរបស់ចិនផងដែរ។

ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានប្រទេសអាស៊ីអាគ្នេយ៍នៅលើទឹកដីខេត្តក្វាងស៊ី បានរៀបចំបើកជា ផ្លូវការនៅព្រឹកថ្ងៃ២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៅ ក្នុងខេត្តក្វាងស៊ីផងដែរ។

ថ្លែងបើកកម្មវិធីនោះ លោក លីវ ឃុន អនុរដ្ឋមន្ត្រីឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិន តំបន់ស្វយ័តខ្វាងស៊ី និងជានាយកការិយាល័យការិយាល័យព័ត៌មានតំបន់ស្វយ័តក្វាងស៊ី បានលើកឡើងថា ខេត្តក្វាងស៊ី ជាទីកំណើតមួយនៅក្នុងចំណោម ទីកំណើតដ៏ សំខាន់ៗដទៃទៀត នៃផ្លូវសូត្រសមុទ្របុរាណ និងជាព្រំដែន និងកាលានុវត្តភាពសម័យទំនើបនៃភាព បើក ចំហ របស់ចិន និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបន្តថា នៅឆ្នាំ២០១៥ លោកប្រធានាធិប តីចិន ស៊ី ជិនពីង បានដាក់គោលដៅឱ្យខេត្តក្វាងស៊ីចំនួន៣ កសាងទំនាក់ទំនងល្អជាមួយ អាស៊ាន ដើម្បី បង្កើតយុទ្ធសាស្ត្រស្នូលថ្មីមួយ សម្រាប់ការបើកចំហ និងការអភិវឌ្ឍនៅភាពនិរតី ភាគកណ្ដាល និងភាគខាងត្បូងនៃតំបន់។

លោក លីវ ឃុន បានលើកឡើងថា កម្មវិធីដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍នាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការងើបឡើងវិញនៃឧស្សាហកម្មនៅក្នុងទីក្រុងជីញកាំង និងទីតាំងប្រវត្តិសាស្ត្រ និងវប្បធម៌នៃទីក្រុងគួយលីង ដែលធ្វើជាសក្ខីភាព នៃការស្ទុះឡើងនៃសេដ្ឋកិច្ចបៃតងក្នុងខេត្តក្វាងស៊ី។ បន្ថែមពីលើនោះ ក៏បានដកស្រង់បទពិសោធន៍ និងវបធ្បម៌ចម្រុះ និងយ៉ាងសម្បូរបែប ព្រមទាំង ទស្សនា ទេសភាពដ៏ស្រស់ស្អាត និងអស្ចារ្យក្នុងទីក្រុងគួយលីន និង ឈ្វេងយល់ពីវិធីសាស្ត្រ នៃការអភិវឌ្ឍនៅខេត្តក្វាងស៊ីផងដែរ។

លោក បានបង្ហាញក្តីរំពឹងថា តាមរយៈកម្មវិធីនេះ មនុស្សកាន់តែច្រើនបានស្គាល់ក្វាងស៊ី។ លោកក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មានអាស៊ាន នឹងក្លាយជាស្ពានផ្សារភ្ជាប់ក្វាងស៊ី ជាមួយសហគមន៍អន្តរជាតិ។

ក្នុងពិធីបើកនោះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គ នាយក ដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន តំណាងឱ្យប្រតិភូអ្នកសារព័ត៌មានពីកម្ពុជាចូលរួមដែរនោះ បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តក្វាងស៊ី ដែលបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ លោក បានគូស រំលេចថា ក្វាងស៊ី និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា។ ដូច្នេះលោក រំពឹង ថា តាមរយៈការផ្សព្វផ្សាយដ៏សម្បូរបែបនៅពេលនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងខេត្តក្វាងស៊ីរបស់ចិនកាន់តែមានភាពស្អិតល្មួត និងល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា ក្វាងស៊ី ជាខេត្តដែលមានអរិយធម៌ដ៏ចំណាស់មួយរបស់ចិន ហើយក៏ជាខេត្តនៃច្រកដ៏ សំខាន់ មួយរបស់ចិន ដែលមានព្រំដែនជាប់ជាមួយប្រទេសអាស៊ីអាគ្នេយ៍តាមព្រំដែនគោក និងព្រំដែន សមុទ្រ។ ជាពិសេសនៅក្នុងសម័យបុរាណប្រជាពលរដ្ឋខេត្តក្វាងស៊ី បានផ្លាស់ប្តូរទំនាក់ទំនងច្រើនជាមួយ ពលរដ្ឋនៅតំបន់អាស៊ីអាគ្នេយ៍ ហើយក៏បានផ្លាស់ប្តូរវប្បធម៌ និងទំនៀមទម្លាប់នៃការរស់នៅជាច្រើនរវាងគ្នា រួមទាំងទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍យ៉ាងរស់រវើកជាមួយបណ្តាប្រទេស នៅ តំបន់អាស៊ីអាគ្នេយ៍ផងដែរ៕