សាកថ្ម ឱ្យខ្លួនឯង ងាយៗ តាមវិធីទាំង ៥ នេះ!
សម្រាក ឬពាក្យដែលកំពុងតែពេញនិយមនិយាយក្នុងចំណោមយុវវ័យ ‘សាកថ្ម’ អាចប្រព្រឹត្តទៅបាន ខុសៗប្លែកពីគ្នា អាស្រ័យទៅតាមចំណង់ចំណូលចិត្តរបស់បុគ្គលម្នាក់ៗ។
ផ្អែកលើ វចនានុក្រម សម្តេចសង្ឃ ជួន ណាត ‘សម្រាក’ បានសេចក្តីថា ធ្វើឲ្យស្រាកស្រាន្ត ឈប់ឱ្យស្រាកនឿយ។ ដូចនេះ ក្រៅពីការសម្រាកផ្លូវកាយ (Physical rest) យើងក៏មាន ការសម្រាក តាមទម្រង់ ៤ផ្សេងទៀតផងដែរ រួមមាន៖ ការសម្រាកផ្លូវចិត្ត ការសម្រាកផ្លូវអារម្មណ៍ ការសម្រាកផ្លូវសង្គម និងការសម្រាកតាមទម្រង់ដែលជួយឱ្យយើងមានភាពច្នៃប្រឌិតបន្ថែម។
១. ការសម្រាកផ្លូវកាយ (Physical rest): ការគេង ការងូតទឹក លំហាត់ប្រាណ ការធ្វើ ឬចាប់សរសៃ (massage)
២. ការសម្រាកផ្លូវចិត្ត (Spiritual rest): ការអាន ធ្វើសមាធិ ស្តាប់ចម្រៀង ស្តាប់ Podcast ស្តាប់ធម៌ ឬធម្មទេសនា
៣. ការសម្រាកផ្លូវអារម្មណ៍ (Emotional rest): ចៀសវៀងអាន ឬមើលព៌ត៌មាន វីដេអូ រូបភាពមិនល្អ មិនសមរម្យ បញ្ឈប់ភ្លាមៗបើកំពុងគិតរឿងដែលមិនល្អ
៤. ការសម្រាកផ្លូវសង្គម (Social rest): ពេលវេលាផ្ទាល់ខ្លួន ឬការទុកឱ្យខ្លួនឯងស្ថិតក្នុងភាព ឬបរិយាកាសស្ងប់ស្ងាត់ រីករាយនឹងបរិយាកាសធម្មជាតិ ទុកប្រព័ន្ធបណ្តាញសង្គមដោយឡែកសិន ការសន្ទនាជាមួយមនុស្សជិតដិត ឬមនុស្សជាទីស្រឡាញ់
៥. ការសម្រាកបែបច្នៃប្រឌិត ឬនវានុវត្ត (Creative or Innovative rest): សាកល្បងជាមួយទម្លាប់ថ្មីៗ បង្កើតបរិយាកាសកក់ក្តៅ ឬសកម្មភាពសប្បាយៗជាមួយសមាជិកគ្រួសារនៅផ្ទះ
តើទម្រង់ណាមួយ ឬសកម្មភាពណាខ្លះខាងលើ ដែលប្រិយមិត្តអ្នកអាន និយមធ្វើជាប្រចាំ? ឬបើមាន ការសាកថ្ម តាមបែបទម្រង់ប្លែកណាមួយ ជួយផ្តល់មតិ និងចែករំលែកជាចំណេះដឹងរួម៕