|

សម្ដេចធិបតី ហ៊ុនម៉ាណែត និងលោក ស្រេថា ថាវីស៊ីន នឹងលើកឡើងពីបញ្ហាឆបោកតាមប្រព័ន្ធអ៉ីនធឺណេត ស្របពេលភាពយន្តចិនបានវាយប្រហារប្រទេសទាំងពីរលើបញ្ហានេះ


តាមការគ្រោងទុក នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន នឹងមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញនៅថ្ងៃទី២៨ ខែកញ្ញា នេះ។ ក្នុងអំឡុងពេលដែលលោកនឹងជួបពិភាក្សាជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលកិច្ចពិភាក្សានឹងផ្ដោតទៅលើការឆបោកតាមប្រព័ន្ធអ៊ីនធឺណេត ដែលប្រតិបត្តិការនៅតាមព្រំដែន។ នេះដោយយោងតាម រដ្ឋមន្ត្រីការបរទេសថៃ លោក Parnpree Bahiddha-Nukara បាននិយាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
នាយករដ្ឋមន្ត្រីថៃ លោក ស្រេថាថាវីស៊ីន

បញ្ហាការបោកប្រាស់បានបានបង្កផលប៉ះពាល់ជាច្រើនទាំងនៅកម្ពុជា និងថៃ ដែលទាមទារឱ្យមានការបង្ក្រាបជាបន្ទាន់។ Parnpree បាននិយាយថាប្រទេសថៃចង់បង្ក្រាបប្រតិបត្តិការអ្នកបោកប្រាស់ទាំងអស់ មិនមែនបង្ក្រាបម្តងមួយៗដែលនឹងជាការងារគ្មានទីបញ្ចប់នោះទេ។ ក្នុងន័យនេះ កម្ពុជា-ថៃ នឹងបង្កើនសហប្រតិបត្តិការ រួមគ្នាបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអ៉ីនធឺណេតនេះឱ្យមានប្រសិទ្ធភាព។

ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីទាំងពីររូប ក៏មានគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើការប្រគល់ទទួលនូវ «មជ្ឈមណ្ឌលសំចតនិងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្សនិងក្រុមជនងាយរងគ្រោះដទៃទៀត» ដែលមានទីតាំងស្ថិតនៅក្រុងប៉ោយប៉ែត ដែលជាគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។

គួរបញ្ជាក់ថា កម្ពុជាជាប្រទេសអាស៊ានដំបូងគេបង្អស់ដែលលោកស្រី ស្រេតថា ធ្វើទស្សនកិច្ចបន្ទាប់ពីចូលកាន់តំណែងជាផ្លូវការកាលពីដើមខែនេះ។

ប្រភព: THAI PBS WORLD, ក្រសួងការបរទេស