ប្រវត្តិ និងជំនឿពិធីបុណ្យខ្មោចហាឡូវីន (Halloween or Hallowe’en)
ហាឡូវីន ត្រូវបានគេស្គាល់ថា ជាពិធីបុណ្យខ្មោចដែលត្រូវបានប្រទេសអ្នកកាន់សាសនាគ្រឹស្ត និងបណ្តាប្រទេសមួយចំនួនដែលមិនកាន់សាសនាគ្រឹស្ត តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺនៅថ្ងៃទី៣១ ខែតុលា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់។
យោងតាមប្រភព History.com បានបង្ហាញថា ពិធីបុណ្យខ្មោចហាឡូវីនមានប្រភពកំណើតមកពីប្រទេសអៀរឡង់ និងប្រទេសស្កុតឡែន នៃចក្រភពអង់គ្លេស។
ក្រៅពីពិធីបុណ្យខ្មោចហាឡូវីន យើងក៏សង្កេតឃើញមានពិធីបុណ្យស្រដៀងគ្នានេះច្រើនដែរដូចជា៖
– ពិធីបុណ្យ Devil’s Night ប្រែថា រាត្រីបិសាច
– ពិធីបុណ្យ Day of the Dead ប្រែថា ថ្ងៃស្លាប់ ជាដើម។
ចំពោះអត្ថន័យ ឬជំនឿនៃការប្រារព្ធពិធីបុណ្យខាងលើ គឺមានលក្ខណៈប្រហាក់ប្រហែល ឬមានទស្សនៈយល់ឃើញផ្សេងៗគ្នា ទៅតាមតំបន់ អ្នកកាន់ ឬប្រទេសនីមួយៗ។
និយាយដោយឡែកមួយទៀត ជាទស្សនៈ ពិធីបុណ្យខ្មោចហាឡូវីន បានសម្តែងឱ្យយើងឃើញនូវផ្នត់គំនិតមួយថា ត្បិតវាជាប្រភេទនៃពិធីបុណ្យដែលភ្ជាប់នូវឈ្មោះថា “ខ្មោច” វាហាក់ស្តាប់ ឬស្រមៃទៅគួរឱ្យខ្លាច ឬរន្ធត់ជាដើម ពិសេសក្មេងៗ។ ផ្ទុយទៅវិញ ពិធីបុណ្យខ្មោចហាឡូវីន បានរចនាឡើង ដោយការប្រារព្ធឡើងដោយប្រើប្រាស់នូវវិធីសប្បាយៗ រហូតដល់អ្នកចូលរួម មិនថាមនុស្សចាស់ ឬកុមារ ភ្លេចគិត ឬលែងមានអារម្មណ៍ថាខ្លាច៕
រីករាយពិធីបុណ្យខ្មោចហាឡូវីន ២០២០