កម្ពុជាទទួលបានទេសចរជាង៣៦ម៉ឺននាក់ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់ នៅសប្តាហ៍ទី៣នៃខែកុម្ភៈ


នេះបើយោងតាមក្រសួងទេសចរណ៍បានបញ្ជាក់ដូច្នេះថា៖ សប្ដាហ៍ទី៣ខែកុម្ភៈ ចាប់ពីថ្ងៃទី១៣-១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប៣៦០,១៣៥នាក់ ក្នុងនោះភ្ញៀវជាតិ៣១៣,៦៨២នាក់ ភ្ញៀវបរទេសផ្ទៃក្នុង៤៦,៤៥៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តព្រះសីហនុ ៧២,០៥៦នាក់
  • ខេត្តត្បូងឃ្មុំ ៦៥,៣៨៥នាក់
  • ខេត្តសៀមរាប ៣៩,៨០០នាក់
  • រាជធានីភ្នំពេញ ៣៤,២៦៩នាក់
  • ខេត្តកំពត ២៥,១៣២នាក់
  • ខេត្តបាត់ដំបង ២១,១៩២នាក់
  • ខេត្តកំពង់ចាម ១៧,៨៨៤នាក់
  • ខេត្តស្វាយរៀង ១៧,៨៦៩នាក់។

គួរការកត់សម្គាល់ថា ចរន្តភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តបង្ហាញសញ្ញាវិជ្ជមាន ប្រកបដោយភាពសុទិដ្ឋិនិយមជាមួយចំនួនជាង៣៦ម៉ឺននាក់ក្នុងសប្តាហ៍នេះ ខណៈដែលសប្តាហ៍កន្លងមកកម្ពុជាទទួលបានភ្ញៀវសរុបប្រមាណ ២៩ម៉ឺននាក់។