|

តរុណវ័យស្នេហ៍ ក្បែរចិត្តអ្នកស្តាប់?


នាសម័យបច្ចុប្បន្ននេះ យុវវ័យខ្មែរភាគច្រើននិយមស្តាប់បទចម្រៀង original song ដែលនិពន្ធឡើងដោយស្នាដៃកូនខ្មែរ។ ក្នុងនោះផងដែរ បទចម្រៀង “ស្នាមថើបដំបូង” ដែលបាននិពន្ធ និងបកស្រាយឡើងដោយ៖ ក្រុម small world small band ក៏ជាចម្រៀងមួយ ក្នុងចំណោមចម្រៀង original ជាច្រើនផ្សេងទៀត ដែលកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ។

មូលហេតុដែលបទចម្រៀងមួយបទនេះអាចឆក់យកបេះដូងពីមិត្តៗយុវវ័យអ្នកស្តាប់ និងអ្នកគាំទ្របាន គឺដោយសារតែមានលក្ខណៈពិសេសមួយចំនួន ដែលប្រិយមិត្តភាគច្រើនពុំសូវចាប់អារម្មណ៍។

មិនចម្លែកទេនាសម័យបច្ចេកវិទ្យានេះ មិត្តៗយុវវ័យក៏បានជ្រាបអំពីបទចម្រៀងក្នុងស្រុកសុទ្ធសឹងជាបទដែលមានអត្ថន័យផ្តោតលើស្នេហាផ្អែមល្ហែមប្រុសស្រី។ ប៉ុន្តែអ្វីដែលប្លែកពីបទឯទៀត “ស្នាមថើមដំបូង ឬ First Kiss” មានអត្ថន័យជ្រាលជ្រៅបានអន្ទងអារម្មណ៍អ្នកដែលកំពុងតែមានស្នេហា ឬអ្នកដែលបានស្គាល់ស្នាមថើបថ្មីថ្មោង ឬក៏អ្នកដែលកំពុងតែលបលួចស្រឡាញ់គេតែឯង ដោយសារតែមូលហេតុឥតប្រកែកបាន គឺខ្លឹមសារដកស្រង់ចេញពីរឿងពិតរបស់គូស្នេហ៍ជាច្រើនគូ។

បើក្រឡេកទៅមើលប៉ារ៉ូលចម្រៀងវិញ (Lyric) គឺថាពោរពេញទៅដោយប្រយោគណែងណងរណ្តំចិត្ត រំលេចចេញនូវពាក្យពេចន៍កំប្លុកកំប្លែង សាមញ្ញៗប្រើប្រាស់ប្រចាំថ្ងៃ ប៉ុន្តែបង្កប់ទៅដោយស្នេហាផ្អែមល្អែមត្រជាក់ដល់បេះដូងអ្នកស្តាប់ ស្តាប់ហើយមានអារម្មណ៍រំភើបញាប់ញ័រ និងសប្បាយរីករាយទៅតាមសាច់ភ្លេងដែលមានចង្វាក់ពិរោះម្យ៉ាងពិបាកបរិយាយ សឹងអាចរំសាយទុក្ខតូចធំបានមួយគ្រា។

ផ្អែកទៅលើហេតុផលខាងលើ យើងមិនអាចគណនាថាបទចម្រៀងស្នាដៃកូនខ្មែរមួយនេះពិរោះដល់កម្រិតណាទេ ព្រោះថាវាគ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកគ្រាំទ្រវិស័យចម្រៀង Original ម្នាក់សុំមិនបញ្ចេញឈ្មោះ។

យ៉ាងណាមិញ ល្អ ឬមិនល្អ ពិរោះ ឬមិនពិរោះ អាស្រ័យលើការស្តាប់របស់ប្រិយមិត្តម្នាក់ៗ។ តោះ! ចង់ដឹង ចង់ស្តាប់ សូមចូលទៅកាន់តំណខាងក្រោមនេះ៖

Female Version:

Male Version:

តរុណវ័យស្នេហ៍ (ស្នេហាកំលោះក្រមុំ)

រូបភាព៖ smallworld smallband ក្រុមតូច

អត្ថបទ៖ នឿន ស្រីណុច