|

ប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយ សកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានីសរុប១៥០០នាក់


នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាសកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី។

សកម្មជនយុវជនគណបក្ស ក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សរាជធានី ដែលមានវត្តមាននាឱកាសនេះ ជាវិនិយោគិន ពាណិជ្ជករ អាជីវករ ផលិតករ អ្នកធុរកិច្ចទីផ្សារបណ្តាញវេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លីនិងសំណង់ អ្នកវាយតម្លៃ-ភ្នាក់ងារអចលនវត្ថុ អ្នកប្រកបផលរបរកសិកម្ម អ្នកប្រកបអាជីវកម្មសេវាដឹកជញ្ជូន អ្នកប្រកបអាជីវកម្មសេវាកម្មធនាគារនិងហិរញ្ញវត្ថុ អ្នកប្រកបអាជីវកម្មសេវាស្នាក់នៅ ភ្នាក់ងារទេសចរណ៍ អ្នកបម្រើសេវា នៅតាមមណ្ឌលកម្សាន្ត ក្លឹប រង្គសាល ខារ៉ាអូខេ បៀរហ្កាឌិន ភោជនីយដ្ឋាន និងអាហារដ្ឋាន។

តំណាងឯកឧត្តមប្រធានគណបក្សរាជធានី ឯកឧត្តម នួននផារ័ត្ន នាំយកប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ពីថ្នាក់ដឹនាំបក្ស ទៅកាន់អង្គសមាជិ សមាជិកា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសកម្មជនយុវជនបក្ស ដែលកន្លងមកបានរួមចំណែកដ៏សំខាន់ ធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សង្គមជាតិ រក្សាបាននូវលំនឹងសេដ្ឋកិច្ច សង្គម ក៏ដូចជាសកម្មភាពបម្រើប្រជាជនបានយ៉ាងល្អ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គួរបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលនាឱកាសនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី ជាសមាជិក-សមាជិកា ជាសកម្មជនយុវជនគណបក្សរាជធានី អញ្ជើញមានវត្តមានចូលរួមក្នុងអង្គពិធីសរុប១៥០០នាក់។ ទន្ទឹមនឹងនេះ សមាជិក សមាជិកាសកម្មជន បានធ្វើការប្ដេជ្ញាចិត្ត ក្នុងការបន្តការគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា ដើម្បីនាំមកនូវការភិវឌ្ឍ និងកសាងបាននូវសមិទ្ធផលនានាជាបន្តបន្ទាប់៕