|

កិច្ចប្រជុំបំពាក់បំប៉នសកម្មជនយុវជនបក្សភូមិទាំង២៣ នៃសង្កាត់ស្ទឹងមានជ័យ បានប្រព្រឹត្តទៅយ៉ាងរលូនក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន


នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម នួន ផារ័ត្ន អនុប្រធាន គណៈ កម្មាធិការគណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន ក្រុម ការងារ យុវជន គណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបំពាក់បំប៉នសកម្មជនយុវជនបក្សភូមិទាំង២៣ ចំនួន ១៥៧ នាក់ នៃសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កិច្ចប្រជុំនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យការងារគណបក្សជាមួយនឹង លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះជួយសង្កាត់ និងប្រធានសាខាបក្សភូមិទាំង២៣ នៃគណបក្សសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសនៃការកិច្ចបំពាក់បំប៉នសកម្មជនយុវជនបក្សភូមិទាំង២៣ ចំនួន ១៥៧ នាក់ នៃសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញផងដែរ។

ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំបក្ស តែងបានជួបប្រជុំពិភាក្សា តាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់ខ្លួន នៅតាមមូលដ្ឋាននានា ក៏ដូចជាបញ្រ្ជាបការយល់ដឹងឱ្យបានច្បាស់លាស់ អំពីកម្មវិធីនយោបាយរបស់បក្ស ដើម្បីធានាប្រសិទ្ធភាពការងារ ស្របតាមគោលការណ៍ និងស្មារតីបក្សប្រជាជនទាំងមូល។

គួរបញ្ជាក់ថា កិច្ចប្រជុំកិច្ចប្រជុំបំពាក់បំប៉នសកម្មជនយុវជនបក្សភូមិទាំង២៣ នៃសង្កាត់ស្ទឹងមានជ័យ នារសៀលនេះ បានប្រព្រឹត្តទៅនៅមន្ទីរគណបក្សរាជធានី ក្រោមកិច្ចពិភាក្សាយ៉ាងរលូន ក្នុងបរិកាសស្និទ្ធស្នាល និងភាតរភាពរវាង ប្រធាន អនុប្រធាន និងសមាជិក សមាជិកាបក្សដែលមានវត្តក្នុងទីនេះ៕