កម្ពុជា និងតង់ហ្សានី ឈ្នះពានរង្វាន់ពីអង្គការយូណេស្កូ សម្រាប់កម្មវិធីអប់រំកុមារី និងស្ត្រី ឆ្នាំ២០២២


កាលពីថ្ងៃទិវាកុមារីអន្តរជាតិកន្លងទៅ គម្រោងលើកកម្ពស់ការអប់រំកុមារីនៅក្នុងសហគមន៍ ក្នុងប្រទេសកម្ពុជា និងគំនិតផ្តួចផ្តើមរបស់ប្រទេស តង់ហ្សានីក្នុងការជួយក្មេងស្រីដែលមានហានិភ័យ បោះបង់ការសិក្សាតាមរយៈការផ្លាស់ប្តូរសាលារៀន បានទទួលរង្វាន់ពីអង្គការយូណេស្កូសម្រាប់កម្មវិធីការអប់រំក្មេងស្រី និងស្ត្រីនៅឆ្នាំនេះ។ 

ជ័យលាភីទាំងពីរ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យអន្តរជាតិនៃពានរង្វាន់ UNESCO សម្រាប់ការអប់រំកុមារី និងស្ត្រី គឺកម្មវិធីអប់រំ Room to Read របស់កម្ពុជា និងកម្មវិធី «Girls’ Livelihood and Mentorship Initiative របស់ប្រទេសតង់ហ្សានី។ ជ័យលាភីនីមួយៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥០,០០០ ដុល្លារអាមេរិក ដើម្បីជំរុញការងាររបស់ខ្លួន។

សម្រាប់កម្ពុជា អង្គការមិនស្វែងរកប្រាក់ចំណេញសកល ត្រូវបានទទួលស្គាល់សម្រាប់កម្មវិធីអប់រំ ដែលជួយក្មេងស្រីដែលមានអាយុពី ១២-១៨ ឆ្នាំឱ្យអភិវឌ្ឍជំនាញដើម្បីភាពជោគជ័យក្នុងសាលារៀន និងក្នុងជីវិត។  កម្មវិធីនេះត្រូវបានគាំទ្រដោយការបង្ហាញឱ្យឃើញ ដើម្បីផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ស្របពេលការជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងការរើសអើង និងជំរុញបរិយាកាសអំណោយផលដែលជាកាចូលរួមពីសំណាក់ឪពុកម្តាយ សហគមន៍ ក្មេងប្រុសជំទង់ និងអ្នកពាក់ព័ន្ធ ក្រោមការដឹកនាំរបស់រដ្ឋាភិបាល។  Room to Read បច្ចុប្បន្នបានបម្រើដល់ក្មេងស្រីជាង ៦,០០០ នាក់ តាមរយៈកម្មវិធីនៅក្នុងថ្នាក់អនុវិទ្យាល័យចំនួន ៤២ ដែលត្រូវបានដាក់បញ្ចូលក្នុងខេត្តចំនួន ៥ នៅទូទាំងប្រទេសកម្ពុជា។

ដោយឡែក សម្រាប់ប្រទេសតង់ហ្សានី អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​បាន​ផ្តល់​រង្វាន់​សម្រាប់​ការងារ​ ​ជួយ​ក្មេង​ស្រី​វ័យ​ជំទង់​ក្នុង​ការ​ផ្លាស់​ប្តូរ​រវាង​កម្រិត​អប់រំ​ ការបញ្ចប់​ការ​សិក្សា​របស់​ពួក​គេ និង​ការអភិវឌ្ឍខ្លួន​ទៅ​ជាធនធានមនុស្ស​ក្នុង​សហគមន៍​តាម​រយៈ​កម្មវិធី​ពីរគឺ ទីមួយ Binti Shupau ដែលមានន័យថា «កូនស្រីដ៏ក្លាហាន» ជាភាសា Swahili សំដៅលើការគាំទ្រក្មេងស្រីនៅពេលពួកគេផ្លាស់ប្តូរពីបឋមសិក្សាទៅអនុវិទ្យាល័យ។  ទីពីរ Kisa – មានន័យថា «រឿង» ជាភាសា Swahili គឺជាកម្មវិធីភាពជាអ្នកដឹកនាំរយៈពេល ២ ឆ្នាំដែលគាំទ្រដល់ការត្រៀមលក្ខណៈរបស់ក្មេងស្រីមុនចូលសាកលវិទ្យាល័យ ហើយផ្តល់អំណាចឱ្យពួកគេបង្កើតការផ្លាស់ប្តូរសង្គមនៅក្នុងសហគមន៍របស់ពួកគេ។  ដោយធ្វើការតាមរយៈសាលាដៃគូចំនួន ៤២ GLAMI បានផ្លាស់ប្តូរជីវិតរបស់ក្មេងស្រីចំនួន ៧,៤០០នាក់នៅក្នុងស្រុកចំនួន ១១ ក្នុងតំបន់ Kilimanjaro និង Arusha ។

គួរបញ្ជាក់ថា ពានរង្វាន់ UNESCO សម្រាប់ការអប់រំកុមារី និងស្ត្រី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥និងផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន រង្វាន់នេះរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ និងទី ៥ របស់អង្គការសហប្រជាជាតិ ដែលផ្តោតលើការអប់រំ និងសមភាពយេនឌ័រ៕

ប្រភព៖ UNESSCO