| |

នាយករដ្ឋមន្ត្រីបច្ចុប្បន្ន និងបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេននាពេលអនាគត តែងតែបានណែនាំដល់សមាជិកក្រុមគ្រួសារអំពីគុណតម្លៃ និងភាពអង់អាចក្លាហាន នៃកងទ័ព


យោងទៅតាមប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងបេសកកម្មសំណេះសំណាល និងចែកអាវរងា ជូនកងទ័ពនៅតាមបណ្តាកងពលប្រចាំទិសនានាចំណុះយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៨ ៩ ខែតុលា ឆ្នាំ២០២២នេះ បានធ្វើការលើកឡើងថា កងទ័ពមិនត្រឹមតែបំពេញតួនាទីក្នុងវិស័យការពារជាតិ ប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ក្នុងកាលៈទេសៈដែលក្នុងភូមិសាស្ត្រកំពុងប្រុងជើងការចំពោះគ្រោះទឹកជំនន់ផងដែរ។

ឆ្លើយតបទៅនឹងគំរូវីរភាពនេះ នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន និងអនាគត បេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតតែងបានយកចិត្តទុកដាក់ជាចម្បង ចំពោះបងប្អូនប្រជាការពារ ដោយការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងថ្លែងអំណរគុណជូនទៅដល់កង កម្លាំងគ្រប់រូបដែលបានលះបង់កម្លាំកាយ ចិត្ត ក្នុងការបំពេញភារកិច្ចប្រចាំនៅភូមិសាស្រ្តទទួលខុស ត្រូវរបស់ខ្លួនបានល្អប្រសើរ តាមរយៈឯកឧត្តម ហ៊ុន មានី ក្នុងឱកាសព្រឹកនេះ បើទោះបីមិនបានចុះ បេសកកម្មដោយផ្ទាល់។

មានប្រសាសន៍នាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការរំលេចឡើងជា ទាំងសម្ដេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត តែងតែណែនាំដល់ឯកឧត្តម និងសមាជិកក្រុមគ្រួសារអំពើគុណតម្លៃ និង ភាពអង់អាចក្លាហានកងទ័ព និងបានផ្ដល់ឱកាសក្នុងការហ្វឹកហាត់លូតដ៏សមត្តភាព និងស្វែងយល់ពី ស្មារតី ឆន្ទៈ របស់នាយទាហាន ពលទាហាននៅតាមខ្សែបន្ទាត់ព្រំដែន ការពារទឹកដី និងប្រជាជន។

ឯកឧត្តមក៏សូមអបអរសាទរ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់កងពលតូច អន្តរាគមន៍លេខ១៤ ក្នុងការការពារបូរណភាពដែនដី ការពាររដ្ឋធម្មនុញ្ញ ការពារលទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតចេញពីការបោះឆ្នោតឱ្យខាង តែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ដោយ៖ ផាត់ គឹមឆែ