ឯកឧត្តម នួន ផារ័ត្ន  អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី « យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង »ដែលរៀបចំដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត


នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម នួន ផារ័ត្ន  អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួងស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី « យុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង » រៀបចំដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ស្ថិតនៅបរិវេណស្ថានីយរាជាយស្ម័យយាន្តកម្ពុជា ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ុក ច័ន្ទករុណា និង លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ បានអមដំណើរ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។

យុទ្ធនាការនាព្រឹកនេះ បានបង្ហាញពីស្មារតីទទួលខុសត្រូវនៃថ្នាក់ដឹកនាំមូលដ្ឋាន និងជាផ្នែកមួយនៃការបំផុសចលនារួបរួមគ្នារវាងប្រជាជន ក៏ដូចជាយុវជនគ្រប់រូប រួមគ្នាដើម្បីបរិស្ថានស្អាត សុខភាពល្អ ខ្យល់អាកាសបរិសុទ្ធ និងដើម្បីសោភណ្ឌភាពប្រទេសជាតិយើង ក្រោមពាក្យស្លោក​ បរិស្ថានស្អាត​​ គឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ