កម្ពុជាប្ដេជ្ញា ផ្តល់ទឹកស្អាត និងអនាម័យដល់ប្រជាពលរដ្ឋនៅតាមជនបទឱ្យបាន១០០%នៅឆ្នាំ២០២៥


យោងទៅតាមការសិក្សាថ្មីមួយនៅជនបទ បានបង្ហាញថា អត្រាខ្ពស់នៃការក្រិន និងកង្វះអាហារូបត្ថម្ភលើកុមារ ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ទៅនឹងរបបអាហារ។ ដូចនេះ ដើម្បីឱ្យកុមារ ក៏ដូចជាប្រជាជនគ្រប់រូបមានសុខភាពល្អ គឺត្រូវធានាឱ្យពួកគាត់ទទួលបានទឹកស្អាត និងអនាម័យខ្ពស់។ 

ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា កម្ពុជាសម្រេចបានជោគជ័យលើសពីគោលដៅបណ្តោះអាសន្នរបស់ខ្លួនក្នុងការផ្តល់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅតាមជនបទ ដោយគ្របដណ្ដប់លើ ៨០% នៃចំនួនប្រជាជននៅបច្ចុប្បន្ន ហើយគោលដៅថ្មីនឹងឈានដល់ ១០០% នៅឆ្នាំ ២០២៥។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៨ មកក្រសួងបានឃើញការសាងសង់អណ្តូងចំនួន ១១,៧៤១ ស្រះសហគមន៍ចំនួន ១,២៧១ ធុងទឹកភ្លៀងចំនួន ២,៤៤០ និងប្រព័ន្ធចែកចាយទឹកចំនួន ២០០ ព្រមទាំងការចែកចាយពាងទឹកចំនួន ១៤៥,៨៦៥ រួចមកហើយដល់ក្រុមគ្រួសារនៅទីជនបទ»៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Global Citizen