«តម្លៃរដ្ឋធម្មនុញ្ញមួយរបស់កម្ពុជា តំណាងឱ្យអទិភាពជាប់លាប់ និងជាតិនៃមូស្លីម»


ច្បាប់នៅកម្ពុជា បានចែងពីសេរីភាពនៃជំនឿ សាសនា ដែលផ្ដល់សិទ្ធិឱ្យពលរដ្ឋអាចគោរព ប្រតិបត្តិសាសនាតាមដែលខ្លួនពេញចិត្ត ហើយមិនមានការជ្រៀតជ្រែកលើសាសនាណាមួយឡើយ។ កម្ពុជា តែងបើកទូលាយ និងផ្ដល់សិទ្ធិសេរីភាពក្នុងការអនុវត្ត ក៏ដូចជាអនុញ្ញាតិឱ្យមានភាពចម្រុះនៃសាសនា ដែលជាការអប់រំផ្លូវចិត្តសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ក្នុងនោះផងដែរ ឥស្លាមនៅកម្ពុជា និងភាពសុខដុមរមនាពេញលេញជាមួយនឹងសមាសធាតុចម្រុះនៃសង្គមកម្ពុជា បានឆ្លុះបញ្ចាំងពីរូបភាពនៃភាពស្អិតរមួត និងស្នេហាដែលឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹងអំពីសាសនា និងជាតិក្នុងចំណោមគ្រប់ផ្នែកទាំងអស់។

តាមរយៈរូបភាពនៃសន្តិភាពសាសនានេះ អគ្គលេខាធិការនៃសម្ព័ន្ធពិភពលោកមូស្លីម (MWL) និងជាប្រធានសមាគមអ្នកប្រាជ្ញមូស្លីម Sheikh Dr. Mohammed Bin Abdul Karim Al-Issa បានសម្តែងការកោតសរសើរចំពោះគំរូជាតិកម្ពុជាដ៏មានកិត្តិយសក្នុងការរួមរស់ជាមួយគ្នា និងសុខដុមរមនានៃភាពចម្រុះក្នុងសង្គម ជាពិសេសការឱបក្រសោបនៃសមាសភាពជាតិឥស្លាមរបស់ខ្លួន និងការផ្តល់សិទ្ធិអំណាចពេញលេញដល់សិទ្ធិឯកជនខាងសាសនា។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងក្របខ័ណ្ឌបេសកកម្មរបស់ MWL ដើម្បីលើកកម្ពស់ការរួមរស់ និងការអត់ឱនក្នុងចំណោមសង្គម។ 

ប្រធានសភាបានកោតសរសើរចំពោះតួនាទីជាសកល និងជាស្នូល របស់ MWL ក្នុងការលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គមជាតិ ដោយសង្កត់ធ្ងន់ថា ផ្នែកឥស្លាមកម្ពុជា ទទួលបានសេរីភាព និងសេចក្តីស្រលាញ់ជាមួយនឹងសមាសភាពជាតិខ្លួនយ៉ាងពេញលេញ។ ហើយសម្រាប់កម្ពុជា តម្លៃរដ្ឋធម្មនុញ្ញនេះតំណាងឱ្យអទិភាពជាប់លាប់ នៃមូស្លីមទាំងមូល។

លោកបានសង្កត់ធ្ងន់ លើភាពខ្នះខ្នែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាជនឥស្លាមនៅកម្ពុជាក្នុងសង្គម និងសេដ្ឋកិច្ច ក៏ដូចជាការយកចិត្តទុកដាក់ចំពោះសិទ្ធិ និងសេរីភាពខាងសាសនា និងការអនុវត្តពិធីសាសនារបស់ពួកគេ។

ចំណែកលោកបណ្ឌិត Al-Issa បានបញ្ជាក់ថា ដំណើរទស្សនៈកិច្ចនេះ កើតចេញពីការដឹងគុណដ៏ធំធេងសម្រាប់កម្ពុជា និងសម្រាប់គំរូដ៏ល្អនៃការរួមរស់ និងសន្តិភាព ព្រោះវាបានយកឈ្នះលើបញ្ហាប្រឈមដ៏ឈឺចាប់កាលពីអតីតកាល ជាមួយនឹងឆន្ទៈជាតិដ៏ស្មោះស្ម័គ្រ ដែលឆ្លុះបញ្ចាំងពីការយល់ដឹងពិត និងដោយស្មោះរបស់ប្រជាជនកម្ពុជាទាំងមូល៕

ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Saudi Gazette