ឯកឧត្តម កែវ រតនៈ៖ កម្ពុជាទទួលបានជំនួយបារាំងជាង ២០០លានដុល្លារ លើវិស័យថាមពល និងកិច្ចព្រមព្រៀងសិក្សាសមិទ្ធិលទ្ធភាពគម្រោងវារីអគ្គិសនី ៨០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជាបានទទួលជំនួយពីប្រទេសបារាំងទំហំទឹកប្រាក់ជាង ២០០លានដុល្លារ លើវិស័យថាមពល ព្រមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសិក្សាសមិទ្ធិលទ្ធភាពវិនិយោគរួមរវាងក្រុមហ៊ុនបារាំង EDF និងក្រុមហ៊ុនរដ្ឋកម្ពុជា EDC លើគម្រោងវារីអគ្គិសនីកម្លាំង ៨០០ មេហ្គាវ៉ាត់ថ្មី នៅខេត្តកោះកុង ដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៧០០ ទៅ ៩០០លានដុល្លារ។

សមិទ្ធផល និងផលប្រយោជន៍ថ្មីបន្ថែមដ៏ធំធេងទាំងនេះ គឺជាផ្លែផ្កាដ៏ត្រចះត្រចង់ដែលបានមកដោយសារការរៀបចំធ្វើជាម្ចាស់ផ្ទះដ៏ជោគជ័យរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងបន្តជួយជំរុញ និងផ្តល់ផលប្រយោជន៍យ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យថាមពល និងសេដ្ឋកិច្ចជាតិនៅថ្ងៃអនាគត។

















