ថៃរងគ្រោះធំ! ទឹកជំនន់នៅក្រុងអយុធ្យាកាន់តែរីករាលដាល បណ្តាលឱ្យគ្រួសារជិត៦ម៉ឺនរងផលប៉ះពាល់ និងមនុស្ស១៤នាក់បានស្លាប់


ខេត្តអយុធ្យាកំពុងប្រឈមមុខនឹងស្ថានភាពទឹកជំនន់ធ្ងន់ធ្ងរជាងមុន បន្ទាប់ពីការកើនឡើងនៃអត្រាបញ្ចេញទឹកពីទំនប់ចៅប្រាយ៉ា ដែលបានបណ្តាលឱ្យកម្រិតទឹកនៅក្នុងប្រឡាយធំៗហៀរច្រាំង និងជន់លិចតំបន់លំនៅដ្ឋានជាច្រើន។

នាយកដ្ឋានធារាសាស្ត្រថៃបានបង្កើនអត្រាបញ្ចេញទឹកចេញពីទំនប់ដល់ ២.៨០០ ម៉ែត្រគូបក្នុងមួយវិនាទី បណ្ដាលឱ្យទឹកហៀរច្រាំង ប្រឡាយ និងទន្លេ បង្កជាទឹកជំនន់លើផ្ទះសម្បែងរាប់រយខ្នងតាមបណ្តោយផ្លូវទឹក។ ស្ថានភាពនៅថ្ងៃទី ១០ ខែវិច្ឆិកា បានកាន់តែធ្ងន់ធ្ងរឡើង ដោយកម្រិតទឹកនៅតំបន់ជុំវិញក្រុងអយុធ្យាបន្តកើនឡើង។

តាមរបាយការណ៍ពីការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ បានឲ្យដឹងថា មានគ្រួសារចំនួន ៥៨.៤៧៧ គ្រួសារ នៅក្នុងស្រុកចំនួន ១១ ស្រុក អនុស្រុក ១៤៣ និងភូមិ ៩៤៥ ភូមិ ត្រូវបានទឹកជំនន់ប៉ះពាល់។ ការរាយការណ៍បន្ថែមបញ្ជាក់ថា មានមនុស្សចំនួន ១៤ នាក់ បានស្លាប់ដោយសារទឹកជំនន់នៅតំបន់នានា។

ប្រភព៖ Khaosod