|

កិច្ចប្រជុំថ្ងៃទី៣ របស់ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា–ថៃ នឹងបន្តពិភាក្សាលើឯកសារសំខាន់ៗ ដើម្បីបង្កើនភាពជឿជាក់ និងការសហការរវាងប្រទេសទាំងពីរ


ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នេះគឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០០នាទីកាលពីព្រឹកមិញនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅថ្ងៃនេះផងដែរ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតលើខ្លឹមសារឯកសារសំខាន់ៗមួយចំនួន ដែលជាធាតុចូលក្នុងការជំរុញប្រសិទ្ធភាព  ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។

ក្រសួងការពារជាតិបានបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ។

ប្រភព៖ ក្រសួងការពារជាតិ