គណៈកម្មាធិការ Nagel បានព្រមានថា អ៊ីស្រាអែលត្រូវតែត្រៀមខ្លួនទប់ទល់នឹងសង្គ្រាមជាមួយតួកគី!


គណៈកម្មាធិការដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលអ៊ីស្រាអែលបាននិយាយថា អ៊ីស្រាអែលគួរតែត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចដែលអាចកេីតមានឡេីងជាមួយប្រទេសតួកគី ដោយព្រមានថា វាស្ថិតក្នុងការស្ដារឡើងវិញនូវឥទ្ធិពលនៃសម័យអូតូម៉ង់នឹងបញ្ឆេះភាពតានតឹងនៅក្នុងតំបន់។

គណៈកម្មាធិការ Nagel បានចេញរបាយការណ៍មួយកាលពីថ្ងៃចន្ទ ដោយរៀបរាប់លម្អិតអំពីថវិកាការពារជាតិ និងយុទ្ធសាស្ត្រសន្តិសុខ ដែលពួកគេលើកឡើងពីក្តីកង្វល់ជុំវិញសេចក្តីប្រាថ្នារបស់ប្រទេសតួកគី និងភាពតានតឹងដែលអាចកើតមាននាពេលអនាគតជាមួយអ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

គណៈកម្មាធិការនេះបាននិយាយថា ភាពតានតឹងទាំងនេះអាចកើតឡើងជាជម្លោះ និងបានគូសបញ្ជាក់ពីហានិភ័យនៃក្រុមបក្សពួកស៊ីរីដែលតម្រង់ជួរជាមួយតួកគី និងបង្កើតការគំរាមកំហែងបន្ថែមទៀតដល់ “សន្តិសុខ” របស់អ៊ីស្រាអែល។

របាយការណ៍រួមជាមួយនឹងអនុសាសន៍ត្រូវបានបញ្ជូនទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz និងរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយម Bezalel Smotrich កាលពីថ្ងៃចន្ទ។

ក្រុមមន្ត្រីទាំងនោះក៏បានបញ្ជាក់ដែរថាការត្រៀមខ្លួនទាំងនោះគួរតែបានរួមបញ្ចូលការផ្លាស់ប្តូរនៃធនធានការពារឆ្ពោះទៅរកប្រតិបត្តិការវាយលុក និងការបង្កើនថវិកាការពារជាតិឱ្យបាន ៤.១ពាន់លានដុល្លារក្នុងមួយឆ្នាំ ហេីយប្រទេសនេះនឹងត្រូវការរក្សាថវិកាកម្រិតខ្ពស់បែបនេះហូតដល់ឆ្នាំ២០៣០៕

ប្រភព៖ The New Arab