| |

សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា (HEA) រៀបចំកម្មវិធីជំនួបពិភាក្សាជាលើកទីបួន ក្រោមប្រធានបទ “ជំនួបវេជ្ជបណ្ឌិត ស្តីពីការគ្រប់គ្រងជំងឺរលាក ថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើម បង្កដោយវីរុស”


សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា (HEA) រៀបចំកម្មវិធីជំនួបពិភាក្សាជាលើកទីបួន ក្រោមប្រធានបទ “ជំនួបវេជ្ជបណ្ឌិត ស្តីពីការគ្រប់គ្រងជំងឺរលាក ថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើម បង្កដោយវីរុស” នារៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា ដែលហៅកាត់ ថា HEA បានរៀបចំកម្មវិធីជំនួបពិភាក្សាជាលើកទីបួន ក្រោមប្រធានបទ “ជំនួបវេជ្ជបណ្ឌិត ស្តីពីការ គ្រប់គ្រងជំងឺរលាក ថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើម បង្កដោយវីរុស” ដែលនឹងព្រព្រឹត្តទៅនៅ សណ្ឋាគារហៃយ៉ាត់ រឺជិនស៊ី ភ្នំពេញ។ ក្នុងកម្មវិធីនេះផងដែរ នឹងមានការអញ្ជើញចូលរួមជាវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានគណៈកម្មការលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ព្រមទាំងវេជ្ជបណ្ឌិត ជំនាញ និងវេជ្ជបណ្ឌិតទូទៅជាច្រើនរូប។

“ជំនួបវេជ្ជបណ្ឌិត ស្តីពីការគ្រប់គ្រងជំងឺរលាក ថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើម បង្កដោយវីរុស” ត្រូវ បានរៀបចំឡើងក្នុងគោលបំណងផ្លាស់ប្តូរមតិ និងបទពិសោធ ព្រមទាំងពង្រីកនូវចំណេះដឹង ដើម្បីជម្រុញ ឱ្យសេវាព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេកាន់តែទូលំទូលាយប្រកបទៅដោយ ប្រសិទ្ធភាពខ្ពស់។

គួរកត់សម្គាល់ថា សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមនៅកម្ពុជា (HEA) ត្រូវបានផ្តួចផ្តើមឡើងដោយឈរលើ ចក្ខុវិស័យ ដើម្បីប្រទេសកម្ពុជាជៀសផុតពីការគំរាមកំហែងនៃជំងឺរលាកថ្លើមប្រភេទបេ និងសេ។ HEA ដើរតួនាទីជាដៃគូជាមួយស្ថាប័នសាធារណៈ និងឯកជន ដើម្បីផ្សព្វផ្សាយការយល់ដឹង ពង្រីកវិសាលភាព និងសម្របសម្រួលតម្លៃនៃការព្យាបាលជំងឺរលាកថ្លើមប្រភេទបេ និងសេដល់ប្រជាជនកម្ពុជា។ កន្លងមក HEA បានរៀបចំវគ្គបណ្តុះបណ្តាលសរុបចំនួន៥លើក និងកម្មវិធី ជំនួបពិភាក្សាចំនួន៣លើករួចមកហើយ ហើយបច្ចុប្បន្ន HEA ក៏មានការសហការជាមួយមន្ទីរពិសោធន៏ និងដៃគូរវេជ្ជបណ្ឌិតនៅតាមបណ្តាខេត្ត នានាដែល ជួយសម្រួលទៅដល់អ្នកដែលត្រូវការសេវាព្យាបាលផងដែរ។