ទីក្រុងហូជីមិញ ឡើងដល់កំពូល ដោយវ៉ាដាច់សិង្ហបុរី និងបាងកក ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ពាណិជ្ជកម្មឈានមុខគេរបស់អាស៊ី


ទីក្រុងហូជីមិញបានវ៉ាដាច់គោលដៅសំខាន់ៗដូចជាសិង្ហបុរី បាងកក គូឡាឡាំពួ និងប៉េកាំង ដោយទទួលបានងារជា “គោលដៅទេសចរណ៍ធុរកិច្ចឈានមុខគេរបស់អាស៊ី” នៅឯពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។

បន្ថែមពីលើការទទួលស្គាល់នេះ ទីក្រុងហូជីមិញក៏ទទួលបានងារជា “មហោស្រពឈានមុខគេរបស់អាស៊ី និងគោលដៅព្រឹត្តិការណ៍” ផងដែរ។

ទីក្រុងហូជីមីង ល្បីល្បាញដោយសារហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់ខ្លួន ដែលផ្តល់ជូននូវជម្រើសដ៏ធំទូលាយនៃសណ្ឋាគារ និងរមណីយដ្ឋានប្រណីត ដែលធ្វើឱ្យវាក្លាយជាទីតាំងលំដាប់កំពូលសម្រាប់រៀបចំព្រឹត្តិការណ៍អាជីវកម្មសំខាន់ៗ។

ទីផ្សារសណ្ឋាគារលំដាប់ផ្កាយ ៣ ទៅ ៥ របស់ទីក្រុងតំណាងឱ្យកំណើន ៦% ពីមួយឆ្នាំទៅមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ។

ពានរង្វាន់ទេសចរណ៍ពិភពលោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ ដើម្បីផ្តល់កិត្តិយសដល់សមិទ្ធិផលឆ្នើមក្នុងវិស័យទេសចរណ៍ ហើយជារឿយៗត្រូវបានគេចាត់ទុកថាជា “ពានរង្វាន់អូស្ការនៃឧស្សាហកម្មទេសចរណ៍” ខណៈដែលអ្នកឈ្នះត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជ្រើសរើសដោយអ្នកជំនាញទេសចរណ៍ និងសាធារណជនទូទៅ។

ប្រភព៖ TTW