បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សាចំនួន ៦៣២ នាក់ បានជាប់ក្នុងដំណាក់កាលទី១ និងត្រៀមបន្តនៅដំណាក់កាលទី២


នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ បានអញ្ជើញពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១)។

ជាលទ្ធផល បេក្ខជ័យចំនួន ៦៣២ នាក់ (ស្រី៤៨៣ នាក់) បានប្រឡងជាប់ក្នុងដំណាក់កាលទី១នេះ ក្នុងនោះ បេក្ខជនស្ទួនពិន្ទុចំនួន ៣២ នាក់។

បេក្ខជនចំនួន ៦៣២ នាក់ នឹងត្រូវត្រៀមខ្លួន ដើម្បីប្រឡងវិញ្ញាសារសរសេរលើកទី២ នាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ដំណើរការពិនិត្យលើរបៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡានេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងសាធារណជន រួមទាំងបេក្ខជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។