លោក Macron ច្រានចោលនាយករដ្ឋមន្ត្រីឆ្វេងនិយម ខណៈវិបត្តិនយោបាយក្នុងប្រទេសបារាំងនៅតែបន្ត


លោក Macron បាននិយាយថា ពួកឆ្វេងមិនអាចឈ្នះការបោះឆ្នោតទុកចិត្តនៅក្នុងសភាបានទេ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា លោកនឹងមិនយល់ព្រមចំពោះរដ្ឋាភិបាលដែលដឹកនាំដោយក្រុមឆ្វេងនិយម New Popular Front (NFP) ដែលបានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិកាលពីខែមុនឡើយ។

លោកបន្តថា ប្រទេសបារាំងត្រូវការស្ថិរភាពស្ថាប័ន ហើយក្រុមឆ្វេងមិនអាចឈ្នះការបោះឆ្នោតទំនុកចិត្តនៅក្នុងសភាបានទេ។ ជាមួយគ្នានេះ លោកនឹងចាប់ផ្តើមការពិគ្រោះយោបល់ថ្មីជាមួយមេដឹកនាំគណបក្ស ហើយបានជំរុញឱ្យក្រុមឆ្វេងនិយមសហការជាមួយកម្លាំងនយោបាយផ្សេងទៀត។

លោក Macron បាននិងកំពុងពិភាក្សាអំពីរដ្ឋាភិបាលថ្មីចាប់តាំងពីការបោះឆ្នោត ហើយបាននិយាយថាលោកនឹងបន្តធ្វើដូច្នេះ។ សេចក្តីថ្លែងការណ៍របស់គាត់កាលពីថ្ងៃចន្ទបាននិយាយថា “ទំនួលខុសត្រូវរបស់ខ្ញុំគឺថា ប្រទេសនេះមិនត្រូវបានរារាំងឬចុះខ្សោយឡើយ” ។ លោកបានបន្ថែមថា “គណបក្សសង្គមនិយម Greens និងកុម្មុយនិស្តមិនទាន់បានស្នើរសុំវិធីក្នុងការសហការជាមួយកម្លាំងនយោបាយផ្សេងទៀតនៅឡើយទេ។

យ៉ាងណាមិញ សម្តីរបស់ប្រធានាធិបតីរូបនេះ បានទទួលរងនឹងប្រតិកម្មយ៉ាងខ្លាំងផងដែរថាជា “រដ្ឋប្រហារប្រឆាំងលទ្ធិប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន”។
មេដឹកនាំកុម្មុយនិស្ត Fabien Roussel បានប្រាប់ទូរទស្សន៍ BFM TV លោក Macron នឹងបង្កឱ្យមាន “វិបត្តិធ្ងន់ធ្ងរនៅក្នុងប្រទេសរបស់យើង” ខណៈដែលមេដឹកនាំ Marine Tondelier បាននិយាយនៅថ្ងៃទី X ថាប្រជាជនបារាំងបីភាគបួននឿយណាយនឹងនយោបាយជាមួយ Macronism ហើយ” ៕

ប្រភព៖ BBC