ឯកឧត្តម នួន ផារ័ត្ន ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ឱ្យដកខ្លួនចេញជាបន្ទាន់ មុននឹងអាជ្ញាធរខេត្តអនុវត្តវិធានការតាមផ្លូវច្បាប់
ថ្លែងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ទាំងតំបន់វាលក្រោម និងតំបន់វាលលើ សូមធ្វើការដកខ្លួនចេញជាបន្ទាន់ មុននឹងអាជ្ញាធរខេត្តអនុវត្តវិធានការតាមផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បែបនេះ នៅក្នុងពិធីដាំស្ដារព្រៃឈើ ១០,០០០ដើម នៅតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។
គួរបញ្ជាក់ថា ដែនជម្រកសត្វព្រៃឡង់ ស្ថិតក្នុងភូមិសាស្ត្រឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ