រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចេញប្រកាសថ្មីមួយ ស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់
នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចេញប្រកាសថ្មីមួយ ស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។
ប្រកាសនេះ កំណត់អំពីការអនុវត្តមិនសុចរិតមួយចំនួនក្នុងធុរកិច្ច ដែលមិនមានចែងក្នុងច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញការលក់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់៕