ក្រុមសកម្មជនថៃនាំគ្នាតវ៉ានិងចោទប្រកាន់ថា កម្ពុជាកំពុងទាមទារដែនទឹកពីថៃដោយឯកតោភាគី ដោយពួកគេយល់ថា តំបន់ដែលកម្ពុជាទាមទារគួរតែជារបស់ថៃស្របតាមសន្ធិសញ្ញាបារាំង-សៀម


អ្នកជាតិនិយម និងរាជានិយមថៃ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការកងទ័ពជើងទឹកថៃ នាថ្ងៃពុធនេះ ដោយអំពាវនាវឱ្យមេទ័ពជើងទឹក ការពារដែនទឹកថៃយ៉ាងសកម្មជុំវិញបញ្ហាដែលពួកគេយល់ថា ជាការទាមទារឯកតោភាគីដោយកម្ពុជា។

ពួកគេបាននិយាយថាតំបន់ដែលកម្ពុជាទាមទារគួរតែជារបស់ថៃ ស្របតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧។ ពួកគេបានចោទប្រកាន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺ សម្ដេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (ហៅកាត់ថា MOU44) ក្នុងឆ្នាំ ២០០១ ទឹកដីថៃនៅឈូងសមុទ្រថៃ។

ក្រុមទាំងនោះនិយាយថា ប្រសិនបើរដ្ឋាភិបាលថាក់ស៊ីនបានគោរពតាមសន្ធិសញ្ញាឆ្នាំ១៩០៧ នោះលោកនឹងមិនបានចុះហត្ថលេខា លើ MOU44 ទេ។ ពួកគេក៏បារម្ភថា រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបច្ចុប្បន្ននឹងប្រគល់ទឹកដីឱ្យកម្ពុជាបន្ថែមទៀត ជាពិសេសចាប់តាំងពីសម្ដេច ហ៊ុន សែន បានទៅជួបលោក ថាក់ស៊ីន កាលពីចុងសប្តាហ៍ ហើយមេដឹកនាំគណបក្ស Paetongtarn Shinawatra គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលឆាប់ៗនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងបន្តការចរចាក្នុងពេលឆាប់ៗស្តីពី OCA។

ជាមួយគ្នានេះ ក្រុមបាតុករបានចោទប្រកាន់ថា កន្លងមកកម្ពុជាបានគូសខ្សែបន្ទាត់ធ្នើជាបន្តបន្ទាប់របស់ខ្លួន ដើម្បីទាមទារពាក់កណ្តាលនៃកោះក្របីក្នុងខេត្តត្រាត បើទោះបីជាកោះទាំងមូលជារបស់ប្រទេសថៃក៏ដោយ។

ក្រុមទាំងនោះបាននិយាយថា Adung ត្រូវតែក្រោកឈរឡើង និងការពារផលប្រយោជន៍ជាតិខណៈពួកគេបារម្ភថា រដ្ឋាភិបាលនឹងទទួលយកការទាមទាររបស់កម្ពុជាដោយសារតែផលប្រយោជន៍រួមរបស់ លោក ថាក់ស៊ីន និងសម្ដេច ហ៊ុន សែន។

ប្រភព៖ The Nation