តើអាចទៅរួចទេ? លោក ស៊ី ជីនពីង បានព្រមានចំៗទៅកាន់លោក Joe Biden ថា ចិននឹងបង្រួបបង្រួមគ្នាឡើងវិញជាមួយតៃវ៉ាន់
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានចំៗទៅកាន់លោកប្រធានាធិបតី Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះរបស់ពួកគេនៅសាន់ហ្វ្រាន់ស៊ីស្កូថា ទីក្រុងប៉េកាំងនឹងបង្រួបបង្រួមតៃវ៉ាន់ឡើងវិញជាមួយចិនដីគោក ប៉ុន្តែពេលវេលាមិនទាន់ត្រូវបានសម្រេចនៅឡើយទេ នេះបើយោងតាមមន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីត។
មន្ត្រីបាននិយាយថា លោក Xi បានប្រាប់លោក Biden នៅក្នុងកិច្ចប្រជុំក្រុមមួយដែលមានការចូលរួមដោយមន្ត្រីអាមេរិក និងចិនរាប់សិបនាក់ថា បំណងរបស់ចិនគឺចង់យកកោះតៃវ៉ាន់ដោយសន្តិភាព មិនមែនដោយបង្ខំនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍របស់សហរដ្ឋអាមេរិកដែលថាប្រទេសចិននឹងធ្វើសកម្មភាពរបស់ពួកគេនៅឆ្នាំ២០២៥ ឬ២០២៧ គឺមិនត្រឹមត្រូវទេ ដោយលោក Xi បានអះអាងថា ពេលវេលាមិនត្រូវបានសម្រេចនោះ ហើយចិនក៏មិន បាន ធ្វើ អត្ថាធិប្បាយ លើ ការ អះអាង របស់ មន្ត្រី អាមេរិក នោះដែរ។
ការព្រមានជាឯកជនរបស់លោក Xi ទៅកាន់លោក Biden មិនមានភាពខុសប្លែកគ្នាខ្លាំងពីការបញ្ចេញមតិសាធារណៈរបស់គាត់កាលពីមុន អំពីការបង្រួបបង្រួមកោះតៃវ៉ាន់នោះឡើយ។ បន្ទាប់ពីការប្រកាសពីបំណងនេះ ព្រឹទ្ធសភាអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយអំពាវនាវឱ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យធ្វើការរួមគ្នាដើម្បីរារាំងប្រទេសចិន។ ជាមួយគ្នានេះ អាមេរិក នឹងរឭបន្ថែមការការពារដ៏រឹងមាំសម្រាប់តៃវ៉ាន់ និងពង្រាងទណ្ឌកម្មដើម្បីដាក់លើប្រទេសចិន ប្រសិនបើពួកគេចាត់វិធានការដើម្បីដណ្តើមយកតៃវ៉ាន់ពិតមែននោះ។
ប្រភព៖ RT, NBC