ការបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាប្រវត្តិសាស្ត្ររវាងអាមេរិក-ចិន ទំនងជានឹងផ្ដល់ផលប៉ះពាល់ជាសាកល


នេះជាការបារម្ភរបស់ក្រុមអ្នកសង្កេតការណ៍បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនធ្វើការសម្រេចចិត្តនៅនាទីចុងក្រោយ ដើម្បីបន្តកិច្ចព្រមព្រៀងជាបណ្តោះអាសន្នរយៈពេលប្រាំមួយខែ ជាមួយចិន ខណៈដែលខ្លួនប្រឈមនឹងសម្ពាធដើម្បីដោះស្រាយការរឹតបន្តឹងទិន្នន័យស្រាវជ្រាវ និងការប្រើប្រាស់យោធា។

សហរដ្ឋអាមេរិកបានបន្តកិច្ចព្រមព្រៀងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាប្រវត្តិសាស្ត្រ (STA) ជាមួយប្រទេសចិនរយៈពេលប្រាំមួយខែ ប៉ុន្តែឥឡូវនេះចាំបាច់ត្រូវចរចាឡើងវិញនូវកិច្ចព្រមព្រៀងនេះ ដើម្បីបំបាត់កង្វល់ដែលថាវាជួយដល់ការកើនឡើងនៃបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំង ហើយបរាជ័យក្នុងការធានាទំនាក់ទំនងស្រាវជ្រាវទៅវិញទៅមក។ ការសម្រេចចិត្ត ដើម្បីបន្តកិច្ចព្រមព្រៀងជាបណ្ដោះអាសន្នដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៧៩នេះ ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសនានាបានធ្វើឱ្យទំនាក់ទំនងការទូតមានលក្ខណៈធម្មតា ទោះបីជាមានសម្ពាធពីគណបក្សសាធារណរដ្ឋដែលចង់ឱ្យលុបចោលក៏ដោយ។ ការបន្តរយៈពេលប្រាំមួយខែរយៈពេលខ្លីនេះ ក៏នឹងរក្សាកិច្ចព្រមព្រៀងនេះនៅជាធរមាន ខណៈពេលដែលអាមេរិកកំពុងស្វែងរកសិទ្ធិអំណាចដើម្បីធ្វើការចរចាពង្រឹងលក្ខខណ្ឌនៃ STA ។

ដោយឡែក ការចរចារបស់គណៈកម្មការអឺរ៉ុបជាមួយទីក្រុងប៉េកាំង ជុំវិញផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្មីនៅតែមិនទាន់ដោះស្រាយនៅឡើយ ដោយសហភាពអឺរ៉ុបបានកាត់ប្រទេសចិនចេញពីគម្រោងមួយចំនួនរបស់ Horizon Europe ដោយសារតែកង្វះវឌ្ឍនភាពលើការយល់ព្រមលើច្បាប់ស្តីពីការបង្កើតថ្មី។

ដូច្នេះការផ្លាស់ប្តូរលើកិច្ចព្រមព្រៀងអាមេរិក-ចិនអាចមានផលប៉ះពាល់ជាសកល នៅពេលដែលប្រទេសនានាដែលមិនពេញចិត្តប្រទេសចិន បានស្វែងរកការកិច្ចសហការជាមួយប្រទេសផ្សេងៗយ៉ាងប្រថុយប្រថាន។

ដើមឡើយកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយកំណែទម្រង់នាយករដ្ឋមន្ត្រីចិន Deng Xiaoping និងប្រធានាធិបតីអាមេរិក Jimmy Carter កិច្ចព្រមព្រៀងនេះបានរស់រានមានជីវិតរយៈពេល៤៤ ឆ្នាំនៃរលកការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយត្រូវបានបន្តរៀងរាល់៥ ឆ្នាំម្តង ក្រោយពីការផ្អាកមួយរយៈពេលខ្លី បន្ទាប់ពីការសម្លាប់រង្គាលនៅទីលានធានអានមេនឆ្នាំ១៩៨៩ ។ ក្រោយមក វាត្រូវបានបន្តជាថ្មីនៅឆ្នាំ២០១៨ ក្រោមការគ្រប់គ្រងរបស់ Donald Trump ។

ប៉ុន្តែចាប់តាំងពីពេលនោះមក ភាពតានតឹងកាន់តែ បានកើនឡើងកាន់តែខ្លាំង ជុំវិញការគាំទ្រយ៉ាងតឹងរ៉ឹងរបស់ទីក្រុងប៉េកាំង ចំពោះការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ ឥឡូវនេះ ប្រទេសចិនកំពុងប្រឈមមុខនឹងការត្រួតត្រាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកក្នុងវិស័យជាច្រើន ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តព្យាយាមរារាំងការចូលទៅកាន់ឧបករណ៍អេឡិចត្រូនិកឈានមុខគេ ជាឧទាហរណ៍ ជាការឆ្លើយតប។

មិនមែន តែ គណបក្ស សាធារណរដ្ឋ អាមេរិក ទេ ដែល បាន រិះគន់ កិច្ចព្រមព្រៀង នេះ។ អ្នកសង្កេតការណ៍ខ្លះបារម្ភថា តើចិនកំពុងចែករំលែកចំណេះដឹងវិទ្យាសាស្ត្ររបស់ខ្លួនដោយស្មើភាពជាមួយអាមេរិកឬយ៉ាងណា។ កាលពីខែមេសាកន្លងទៅ ទីក្រុងប៉េកាំងបានបិទមូលដ្ឋានទិន្នន័យសិក្សាមួយចំនួននៅក្នុងវិបផតថលឯកសារវិទ្យាសាស្ត្រ CNKI របស់ខ្លួនទៅកាន់អ្នកប្រាជ្ញបរទេស ដោយលើកឡើងពីសន្តិសុខជាតិ។

ទន្ទឹមនឹងនោះ ទីក្រុងប៉េកាំងហាក់ដូចជាចង់បន្តជាថ្មី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបន្លឺឡើងអំពីអត្ថប្រយោជន៍នៃកិច្ចសហការស្រាវជ្រាវជាមួយសហរដ្ឋអាមេរិក ហើយឯកអគ្គរដ្ឋទូតចិននៅទីក្រុងវ៉ាស៊ីនតោននឹងជួបជាមួយអង្គការវិទ្យាសាស្ត្រអាមេរិករហូតដល់ការផុតកំណត់នៃកិច្ចព្រមព្រៀង។ អ្នកវិទ្យាសាស្ត្រអាមេរិកជាង១០០០ នាក់ក៏បានចុះហត្ថលេខាលើលិខិតមួយក្នុងការពេញចិត្តចំពោះការបន្ត។

យ៉ាងណាមិញ រដ្ឋបាល Jo Biden បានប្រកាសថាខ្លួននឹងបន្តកិច្ចព្រមព្រៀងនេះរួចរាល់ហើយ ហើយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ Andy Barr បានណែនាំច្បាប់ដែលនឹងផ្តល់ឱ្យសភា នូវការត្រួតពិនិត្យបន្ថែមទៀតលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន ដោយតម្រូវឱ្យមានការវាយតម្លៃហានិភ័យ និងយន្តការត្រួតពិនិត្យយ៉ាងហ្មត់ចត់៕

ប្រភព: SCIENCE/ BUSINESS, THE CONVERSATION