ខ្លីៗពីកាកសំណល់រឹង

កាកសំណល់រឹង គឺជាកាកសំណល់ទាំងឡាយណា ដែលមិនមែនជាសារធាតុរាវ ហេីយត្រូវបានបញ្ចេញដោយសកម្មភាពមនុស្ស ឬសត្វ ព្រោះត្រូវបានគេចាត់ទុកថា វាគ្មានតម្លៃ ឬមិនចង់ប្រេីប្រាស់តទៅទៀត រួមមានក្រណាត់ ប្លាស្ទិក ក្រដាស កាកសំណល់ផ្ទះបាយ និងរបស់របរប្រេីប្រាស់ចាស់ៗជាដេីម។

កាកសំណល់រឹង ត្រូវបានបញ្ចេញមកពីប្រភពចំនួនបីសំខាន់ៗគឺ៖
១. សំណល់រឹងតាមគេហដ្ឋាន
២. សំណល់រឹងពាណិជ្ជកម្ម
៣. សំណល់រឹងឧស្សាហកម្ម

ចំពោះផលប៉ះពាល់របស់វាទៀតសោត ក៏ជាបញ្ហាដ៏គួរឱ្យភ័យខ្លាច និងត្រូវចូលរួមចំណែកយកចិត្តទុកដាក់ពីយេីងគ្រប់ៗគ្នា ដេីម្បីធានាឱ្យមានស្ថិរភាពចំពោះបរិស្ថាន និងសុខភាពសាធារណៈ៕

រូបភាព៖ Unsplash
អត្ថបទ៖ BRANDMEDIA