លោក Srettha Thavisin ពីសេដ្ឋីអចលនទ្រព្យមួយរូប បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ


លោក Srettha Thavisin គឺជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីបានឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃអង្គារថ្មីៗនេះ ដោយបានបញ្ចប់ភាពមិនប្រាកដប្រជា និងភាពជាប់គាំងនយោបាយជាច្រើនសប្តាហ៍នៅក្នុងប្រទេសនេះ។ប៉ុន្តែតើមុនពេលក្លាយជានាយករដ្ឋមន្ត្រី លោក Srettha Thavisin ជានរណា?

Srettha Thavisin គឺជាអ្នកដឹកនាំអ្នកមាននៃក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីមួយរបស់ប្រទេសថៃ។ លោកបានចុះចេញពីតំណែងជាប្រធានក្រុមហ៊ុនរបស់គ្រួសារលោក គឺក្រុមហ៊ុន Sansiri។  Sansiri គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុតមួយរបស់ប្រទេសថៃ ដែលមានអចលនទ្រព្យមានតម្លៃជាង២.៩ ពាន់លានដុល្លារ។ ដោយបានកើតក្នុងត្រកូលអ្នកមាន អ្នកខ្លះគិតថាគាត់នឹងមិនអាចភ្ជាប់ទំនាក់ទំនងជាមួយការបោះឆ្នោតដ៏សំខាន់របស់ភឿថៃនៅនោះទេ។  ប៉ុន្តែបន្ទាប់ពីចូលរួមបក្សលោកបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជាច្រើនដែលផ្តោតលើក្រុមកម្មករ។

លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីត្រឹមតែប្រាំបួនខែប៉ុណ្ណោះបន្ទាប់ពីបានចូលរួមជាមួយគណបក្សភឿថៃ ដែលជាគណបក្សនយោបាយដែលល្បីថាគាំទ្រជនក្រីក្រ។ មុនពេលចាប់ផ្តើមអាជីពនយោបាយលោកស្រេតថាធ្លាប់ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះ នាយក រដ្ឋមន្ត្រី ដែលផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា។  ប្រាយុទ្ធ គឺជាមេដឹកនាំកងទ័ពដែលដឹកនាំរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលភឿថៃមួយផ្សេងទៀតដែលដឹកនាំដោយប្អូនស្រីរបស់ថាក់ស៊ីនគឺលោកស្រីយីងឡាក់ក្នុងឆ្នាំ២០១៤។ គាត់ធ្លាប់បានសរសេរសារបង្ហោះតាមអ៊ីនធឺណិតជាច្រើនដោយចោទប្រកាន់លោក ប្រាយុទ្ធ និងរដ្ឋាភិបាលរបស់គាត់ថាបានប្រព្រឹត្តិខុស ជាពិសេសក្នុងដំណាក់កាលនៃការគ្រប់គ្រងជំងឺរាតត្បាត COVID-១៩។  

លោក ស្រេត ថា ទទួលបានការគាំទ្រក្នុងអំឡុងពេលបាតុកម្មដឹកនាំដោយនិស្សិតទាមទារកំណែទម្រង់ប្រជាធិបតេយ្យនៅឆ្នាំ២០២០។ លោកបានក្លាយជាទីប្រឹក្សាក្រុមសេដ្ឋកិច្ចរបស់ភឿថៃ ដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស។ នោះរួមបញ្ចូលទាំងផែនការផ្តល់ប្រាក់ចំនួន១០,០០០ បាត ប្រហែល២៩០$ ជាប្រាក់ឌីជីថលដល់ប្រជាជនថៃទាំងអស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។

បន្ទាប់ពីការទទួលបានភារកិច្ចថ្មីជានាយករដ្ឋមន្ត្រី លោក ស្រេថា បានថ្លែងថា “ខ្ញុំនឹងបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ។ មេដឹកនាំវ័យ ៦១ ឆ្នាំរូបនេះប្ដេជ្ញាថា  នឹង ដឹកនាំការជំរុញរបស់គណបក្ស ភឿ ថៃ  ដើម្បីកែលម្អសេដ្ឋកិច្ច និងកាត់បន្ថយវិសមភាព។

 គួរបញ្ជាក់ថា ការតែងតាំងនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ បានកើតឡើងប៉ុន្មានម៉ោងក្រោយ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកគណបក្សភឿថៃ បានវិលត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនអស់រយៈពេល១៥ ឆ្នាំ។ យ៉ាងណាមិញ  អ្នកសង្កេតការណ៍ជឿថា ការតែងតាំងលោក ស្រេត ថា ពាក់ព័ន្ធនឹងការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន ហើយវាអាចជួយបន្ថយរយៈពេលជាប់ពន្ធនាគាររបស់អតីតប្រធានាធិបតីដ៏មានប្រជាប្រិយភាពរបស់ថៃរូបនេះ។

(ប្រភព: FRANCE24)