|

ក្រុមការងារ BRANDMEDIA សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា


ក្រុមការងារ BRANDMEDIA សូមសម្ដែងការអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។

ការបើកទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជានាឱកាសនេះ ជាសក្ខីភាពបង្ហាញពីការគិតគូរប្រកបដោយទស្សនៈវែងឆ្ងាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាស្ថិរភាព និរន្តរភាព និងប្រសិទ្ធភាពស្ថាប័នជាតិ និងសេចក្តីសុខរបស់ប្រជាជន។

រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី ដែលបានមកពីការបោះឆ្នោតយ៉ាងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាសក្ដិសមបំផុតក្នុងការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះ និងជាក្ដីសង្ឃឹមថ្មីរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ក្នុងការដឹកនាំនាវាកម្ពុជាឱ្យបោះជំហានទៅមុខប្រកបដោយសុខសន្តិភាព និងកិច្ចអភិវឌ្ឍប្រកបដោយស្ថេរភាព តាមរយៈសមត្ថភាព បទពិសោធន៍ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។

យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាបានផ្ដល់ទំនុកចិត្ត ការគាំទ្រយ៉ាងស្ម័គ្រស្មោះ និងជឿជាក់លើសមត្ថភាពដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដោយឆ្លុះបញ្ចាំងតាមរយៈអត្រាអ្នកចេញទៅបោះឆ្នោតចំនួន ៨៤,៥៨% និងលទ្ធផលជាអត្រាគាំទ្រចំនួន ៨២,៣% ដល់គណបក្សប្រជាជនកម្ពុជា នៅក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧កន្លងទៅ។