| |

កម្ពុជាបើកភ្លើងខៀវ លើគម្រោងវិនិយោគ ប្រមាណ៥០លានដុល្លារ ក្នុងការបង្កើតរោងចក្រនៅទូទាំងប្រទេស


ការវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា បាននិងកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស។ យោងតាមដោយក្រុមប្រឹក្សាវិនិយោគកម្ពុជា (CIB) ដែលជាផ្នែកនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រុមហ៊ុនចំនួនប្រាំ រួមទាំងក្រុមហ៊ុនចំនួនបួននៅក្នុងវិស័យកាត់ដេរ និងគ្រឿងបន្លាស់ បានទទួលវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ។ ក្រុមហ៊ុនទាំងនេះគ្រោងនឹងវិនិយោគរួមគ្នាប្រមាណ ៥២,២ លានដុល្លារអាមេរិក ក្នុងការបង្កើតរោងចក្រនៅទូទាំងប្រទេស ដែលនាំទៅដល់ការបង្កើតឱកាសការងារជិត ១៤,០០០ កន្លែង។

ក្រុមហ៊ុន អារ៉ាល់ អ៊ិនធឺណេសិនណល គ្រោងបោះទុន ២៦.៦លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរនៅខេត្តកំពង់ស្ពឺ បង្កើតការងារបានជាង ៦.៧០០កន្លែង។ ជាមួយគ្នានេះ ក្រុមហ៊ុន Super Knitting (Cambodia) Co. នឹងបោះទុនវិនិយោគ ៦,៦លានដុល្លារអាមេរិក បង្កើតរោងចក្រនៅខេត្តតាកែវ ដែលអាចបង្កើតការងារបានជាង ៣ពាន់កន្លែង និងផលិតសម្លៀកបំពាក់ផ្សេងៗ។ ដោយឡែក ក្រុមហ៊ុន SSCA Garment Co. នឹងវិនិយោគទុន ៦,២លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរនៅខេត្តកណ្តាល បង្កើតការងារបានជាង ១.១០០កន្លែង និងក្រុមហ៊ុន Foton Packaging Product Co. កំពុងបើកដំណើរការរោងចក្រផលិតកាបូប និងគ្រឿងបន្លាស់ នៅខេត្តតាកែវ ជាមួយនឹងទុនវិនិយោគ ៦,១លានដុល្លារអាមេរិក បង្កើតការងារបានប្រមាណ ១៣០០កន្លែង។

ដោយមានទុនវិនិយោគប្រមាណ ៦.៧លានដុល្លារអាមេរិក ក្រុមហ៊ុន United Creation Optical (Cambodia) Co. មានបំណងសាងសង់រោងចក្រផលិតវ៉ែនតាមួយនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាលទ្ធផលបង្កើតឱកាសការងារជិត ៧០០កន្លែង។

សូមជម្រាបថា វិស័យកាត់ដេរនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានតម្លៃ ៧ពាន់លានដុល្លារអាមេរិក មានបុគ្គលិកជាងមួយលាននាក់ បានជួយសម្រួលដល់ការនាំចេញទំនិញមានតម្លៃ ៦,៦ លានដុល្លារអាមេរិកក្នុងឆ្នាំ H1 2022។

ប្រភព: Apparel Resource