| |

ឯកឧត្តម នួន ផារ័ត្ន «ទោះបីជាភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏ទ័ពទេវតានៅតែបោះជំហានទៅមុខជានិច្ច»


នេះជាការលើកឡើងរបស់ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សរាជធានី និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី ក្នុងឱកាសអញ្ជើញដឹកនាំក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ (លើកទី២) របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។

ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា បានចូលរួមដឹកនាំក្បួនយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតទ្រង់ទ្រាយធំ នៅក្នុងភូមិសាស្ត្រ ក្នុងរាជធានីភ្នំពេញ ប្រកបដោយក្ដីរីករាយ និងបានប្រព្រឹត្តទៅយ៉ាងរលូន សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។ បើទោះបីជាមេឃកំពុងភ្លៀងយ៉ាងណាក៏ដោយ ក៏ក្បួនដង្ហែរនៅតែបោះជំហានទៅមុខ យ៉ាងស្វាហាប់ ដែលបង្ហាញពីឆន្ទៈដ៏មុះមុតរបស់គណបក្សប្រជាជនកម្ពុជាទាំងមូល។ ជាមួយគ្នានេះ គេបានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្ស ដែលបានបើកយុទ្ធនាការឃោសនាទូទាំងប្រទេសធំជាងគេ ទាំងក្នុងក្បួនដង្ហែរយុទ្ធនាការឃោសនារកសន្លឹកឆ្នោតលើកទី១ និងលើកទី២។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕