តារាចម្រៀងហុងកុងដ៏ល្បីល្បាញ Coco Lee បានទទួលមរណភាពដោយការធ្វើអត្តឃាតនៅអាយុ ៤៨ឆ្នាំ
Coco Lee ជាតារាចម្រៀង និងជាអ្នកនិពន្ធបទចម្រៀងមានដើមកំណើតហុងកុង ដែលមានអាជីពជោគជ័យខ្ពស់នៅអាស៊ី បានទទួលមរណៈភាពដោយការធ្វើអត្តឃាត ក្នុងអាយុ៤៨ ឆ្នាំ។
តារាស្រីរូបនេះបានទទួលរងនូវជំងឺធ្លាក់ទឹកចិត្តអស់រយៈពេលជាច្រើនឆ្នាំ នេះដោយយោងតាមបងស្រីរបស់ Lee Carol និង Nancy Lee បានឱ្យដឹងតាមរយៈការបង្ហោះនៅលើ Facebook និង Instagram អំពីស្ថានភាពដ៏យ៉ាប់យ៉ឺនរបស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ទោះបីជា CoCo បានស្វែងរកជំនួយពីអ្នកដែលមានជំនាញវិជ្ជាជីវៈ និងបានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏ដោយ គួរឱ្យសោកស្ដាយដែលនាងមិនអាចយកឈ្នះលើវាបាន។
បងស្រីរបស់នាងបាននិយាយថា Lee បានប៉ុនប៉ងធ្វើអត្តឃាតនៅផ្ទះកាលពីចុងសប្តាហ៍ ប៉ុន្តែនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយមកនាងសន្លប់ហើយបានស្លាប់នៅថ្ងៃពុធនេះ។
តារាស្រីរូបនេះបានកើតនៅ Ferren Lee នៅហុងកុង ក្រោយមក Lee បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ជាកន្លែងដែលនាងបានចូលរៀននៅវិទ្យាល័យ និងមធ្យមសិក្សានៅ San Francisco ។ នាងបានក្លាយជាអ្នកចម្រៀងបន្ទាប់ពីទទួលបានជ័យលាភីលេខ១ ក្នុងការប្រឡងចម្រៀងប្រចាំឆ្នាំដែលរៀបចំដោយទូរទស្សន៍ TVB នៅហុងកុង ហើយបានចេញអាល់ប៊ុមដំបូងរបស់នាងក្នុងឆ្នាំ១៩៩៤ នៅអាយុ១៩ ឆ្នាំ។
ទោះបីជាដំបូង Lee បានចាប់ផ្តើមជាអ្នកចម្រៀង Mandopop ប៉ុន្តែក្រោយមកនាងបានចេញអាល់ប៊ុមជាភាសា Cantonese និង English ក្នុងរយៈពេលជិត៣០ ឆ្នាំនៃអាជីពរបស់នាង។ នាង ត្រូវ បាន គេ ស្គាល់ ថា ជាតារាស្រីដែលមាន សំឡេង ដ៏ ខ្លាំង មួយរូប។ នាងក៏ជាតារាចម្រៀងជនជាតិចិនដំបូងគេដែលបានវាយលុកទីផ្សារអាមេរិក ហើយបទចម្រៀងជាភាសាអង់គ្លេសរបស់នាងដែលមានចំណងជើងថា “Do You Want My Love” បានជាប់ចំណាត់ថ្នាក់លេខ៤ នៅលើតារាង Hot Dance Breakouts របស់ Billboard ក្នុងខែធ្នូ ឆ្នាំ១៩៩៩ ។
ប្រភព: AP