ប្រវត្តិ និងជំនឿពិធីបុណ្យខ្មោចហាឡូវីន (Halloween or Hallowe’en)


ហាឡូវីន ត្រូវបានគេស្គាល់ថា ជាពិធីបុណ្យខ្មោចដែលត្រូវបានប្រទេសអ្នកកាន់សាសនាគ្រឹស្ត និងបណ្តាប្រទេសមួយចំនួនដែលមិនកាន់សាសនាគ្រឹស្ត តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ពោលគឺនៅថ្ងៃទី៣១ ខែតុលា ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់។

យោងតាមប្រភព History.com បានបង្ហាញថា ពិធីបុណ្យខ្មោចហាឡូវីនមានប្រភពកំណើតមកពីប្រទេសអៀរឡង់ និងប្រទេសស្កុតឡែន នៃចក្រភពអង់គ្លេស។

ក្រៅពី​ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន​ យើងក៏សង្កេតឃើញមាន​ពិធីបុណ្យ​ស្រដៀង​គ្នា​នេះ​ច្រើនដែរដូច​ជា​៖

– ពិធីបុណ្យ Devil’s Night ប្រែ​ថា ​រាត្រី​បិសាច​

– ​ពិធីបុណ្យ Day of the Dead ប្រែ​ថា ​ថ្ងៃ​ស្លាប់​ ជាដើម។

ចំពោះអត្ថន័យ ឬជំនឿនៃការប្រារព្ធពិធីបុណ្យខាងលើ គឺមានលក្ខណៈប្រហាក់ប្រហែល ឬមានទស្សនៈយល់ឃើញផ្សេងៗគ្នា ទៅតាមតំបន់ អ្នកកាន់ ឬប្រទេសនីមួយៗ។

និយាយដោយឡែកមួយទៀត ជាទស្សនៈ ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន​ បានសម្តែងឱ្យយើងឃើញនូវផ្នត់គំនិតមួយថា ត្បិតវាជាប្រភេទនៃពិធីបុណ្យដែលភ្ជាប់នូវឈ្មោះថា “ខ្មោច” វាហាក់ស្តាប់ ឬស្រមៃទៅគួរឱ្យខ្លាច ឬរន្ធត់ជាដើម ពិសេសក្មេងៗ។ ផ្ទុយទៅវិញ ពិធីបុណ្យ​ខ្មោច​ហា​ឡូ​វី​ន​ បានរចនាឡើង ដោយការប្រារព្ធឡើងដោយប្រើប្រាស់នូវវិធីសប្បាយៗ រហូតដល់អ្នកចូលរួម មិនថាមនុស្សចាស់ ឬកុមារ ភ្លេចគិត ឬលែងមានអារម្មណ៍ថាខ្លាច៕

រីករាយពិធីបុណ្យខ្មោចហាឡូវីន ២០២០