|

អ្នកមានប័ណ្ណចូលទស្សនាពិធី«បើក»ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម អាចប្រើប័ណ្ណនេះ ដើម្បីចូលទស្សនាពិធី«បិទ»ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ដោយពុំមានការផ្លាស់ប្ដូរប័ណ្ណថ្មីនោះទេ


ពិធីបិទព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

យោងតាមការសេចក្ដីជូនដំណឹងរបស់គណៈកម្មាករជាតិ CAMSOC-CAMAPGOC បានបញ្ជាក់ថា ចំពោះប័ណ្ណចូលទស្សនា និងប័ណ្ណរថយន្ត សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ អាចប្រើប្រាស់ឡើងវិញនូវប័ណ្ណ ដែលគណៈកម្មការជាតិបានផ្ដល់ក្នុងពេលពិធីបើកព្រឹត្តិការណ៍ផ្លូវការកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣កន្លងមក។

សូមជម្រាបថា ពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្ដើមនៅវេលាម៉ោង ១៦:០០នាទីរសៀល ដោយរក្សាទីតាំងកន្លែងអង្គុយ ដូចដែលមានកំណត់ក្នុងប័ណ្ណទស្សនារួចហើយ៕