|

ឈ្វេងយល់ពីគម្រោងស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងផ្ដល់អត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន


គម្រោងស្ពានមិត្តភាពកម្ពុជា-ថៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ និងបានបញ្ចប់ការងារសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ដោយប្រើរយៈពេលសាងសង់២១ខែ។ គម្រោងនេះ ប្រើប្រាស់ទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លាដុល្លារអាមេរិក)។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) មានប្រវែងសរុប ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា ២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) និងមានទទឹកស្ពាន ១៧ម៉ែត្រ សាងសង់ដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាក្រថៃ ត្រួតពិនិត្យដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ។

គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ ព្រំដែន ការបង្កើតការងារ និងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការសម្រេចឱ្យបាននូវ ចក្ខុវិស័យ របស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)។

សូមបញ្ជក់ថា បច្ចុប្បន្ននេះ កំពុងសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន