|

ថៃបានប្រកាសទណ្ឌកម្មដល់កីឡាករជម្រើសជាតិ២រូប និងគ្រូបង្វឹក៣រូប ក្រោយការប្រកួតស៊ីហ្គេមលើកទី៣២នៅកម្ពុជា


ក្រោយអំពីបង្កភាពចម្រូងចម្រាសនៅលើទីលានប្រកួតអំឡុងពេលស៊ីហ្គេមនៅកម្ពុជា ថ្មីៗនេះកីឡាករជម្រើសជាតិថៃចំនួន២រូប រួមទាំងគ្រូបង្វឹកចំនួន ៣រូប ត្រូវបានសមាគមបាល់ទាត់ថៃ FA Thailand បានសម្រេចពិន័យជាផ្លូវការ។

សម្រាប់ការដាក់ពិន័យនេះ ធ្វើឡើងចំពោះកីឡាករជម្រើសជាតិ Teerapak Prueannga និងកីឡាករ Soponawit Rakyart ដែលត្រូវបានផ្អាកឱ្យឈប់លេងចំនួន ៦ខែ និងសមាជិកគ្រូបង្វឹក ៣នាក់ ត្រូវបានផ្អាកបំពេញកាតព្វកិច្ចនៅគ្រប់ការប្រកួតរយៈពេល ១ឆ្នាំ។

គួរបញ្ជាក់ថា ប្រជាជនថៃភាគច្រើនក៏បានបង្ហាញការមិនពេញចិត្តចំពោះទង្វើមិនសមរម្យរបស់កីឡាករ និងគ្រូបង្វឹកជាតិខ្លួនដែរ ជុំវិញករណីដែលមានការប៉ះទង្គិចគ្នារហូតដល់មានការប្រវាយប្រតប់គ្នានៅក្នុងទីលាន ក្នុងជំនួបជាមួយឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ។ នេះជាទង្វើដែលមិនស្របទៅនឹងក្រមសីលធម៌ និងវិជ្ជាជីវៈជាអត្តពលិក ជាការមិនផ្ដល់តម្លៃដល់ផ្ទះស៊ីហ្គេម និងជាការបំបាក់មុខមាត់ប្រទេសជាតិខ្លយនថែមទៀត៕

ប្រភព: ASEAN FOOTBALL