«ក្នុងអំឡុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជាទទួលបានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់»
ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេហ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានោះ នឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះហើយ។ ដ្បិតរៀបចំឡើងលើកដំបូង បន្ទាប់ពីខក ខាន ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ ស្មា រ តីកីឡាអូរឡាំពិក។
ការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហាដែលម្ចាស់ផ្ទះកម្ពុជាបានរៀបចំ បានជំរុញឲ្យព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ក៏ទទួលបានការចាប់ អារម្មណ៍ ខ្ពស់ពីបណ្តាញផ្សព្វផ្សាយទាំងកម្រិតជាតិ និងអន្តរជាតិ ដែលធ្វើឱ្យ ព្រឹត្តិការណ៍ នេះកាន់តែខ្ទរខ្ទារ។ ជាពិសេស បានរួមចំណែកផ្សព្វផ្សាយកម្ពុជាកាន់ តែច្រើន ទៅកាន់ឆាកអន្តរជាតិ និងទាក់ទាញកំណើនភ្ញៀវទេសចរ ដោយក្នុងអំឡុងរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជា ទទួល បានអ្នកទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈ កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាជាប្រធានគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា ។
សូមជម្រាបផងដែរថា ក្រៅអំពីការរៀបចំយ៉ាងល្អប្រសើរក្នុងនាមជាម្ចាស់ផ្ទះ អត្តពលិកកម្ពុជាបាននាំមកនូវជោគជ័យដ៏ល្អលើសពីការរំពឹងទុក ដោយការដណ្ដើមបានមេដាយមាសសរុបចំនួន ២៨២ ក្នុងនោះមានមេដាយមាស៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧។ ជាមួយនឹងសមិទ្ធផលទាំងនេះ បានកត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា គួរជាទីមោទកៈ៕
ប្រភព: ក្រសួងទេសចរណ៍